នៅនេប៉ាល់បានជួបការរញ្ជួយផែនដីជាបន្តបន្ទាប់កាន់តែច្រើនឡើងថែមទៀតនៅថ្ងៃពុធនេះ ខណៈបុគ្គលិកផ្តល់ជំនួយបានបន្តព្យាយាមចែកចាយគ្រឿងផ្គត់ផ្គង់ក្រោយពីការរញ្ជួយផែនដីដែលមានកម្លាំង ៧,៣រ៉ិចទ័រ បានកើតមានឡើង ប៉ុន្មានសប្តាហ៍បន្ទាប់ពីការរញ្ជួយផែនដីមួយទៀត ដែលបានសម្លាប់មនុស្សជាង៨000នាក់។
ក្រសួងមហាផ្ទៃនៃប្រទេសនេប៉ាល់បានប្រាប់ឲ្យដឹងថា មនុស្ស៦៥នាក់ត្រូវបានបញ្ជាក់ថាស្លាប់មកពីការរញ្ជួយផែនដីកាលពីថ្ងៃអង្គារ៍ ដោយមានមនុស្សជិត២០០០នាក់បានរងរបួស។ ចំនួនមនុស្សទាំងស្លាប់និងរងរបួសត្រូវគេរំពឹងថានឹងកើនឡើង នៅពេលដែលក្រុមអាជ្ញាធរបានទៅដល់តំបន់ដាច់ស្រយាលនានា។
មនុស្សជាច្រើនបានស្ថិតនៅខាងក្រៅនៅពេលយប់ ដូចដែលពួកគេបានធ្វើបន្ទាប់ពីការរញ្ជួយផែនដីថ្ងៃទី២៥ ខែមេសា ដោយការភ័យខ្លាចថាការរញ្ជួយផែនដីបន្ទាប់អាចធ្វើឲ្យអាគារកាន់តែច្រើនឡើងដួលរលំ។
ការសិក្សាភូគព្ភសាស្រ្តសហរដ្ឋអាមេរិកបានរាយការណ៍ពីការរញ្ជួយផែនដីជាបន្តបន្ទាប់មានចំនួន២០ចាប់តាំងពីថ្ងៃអង្គារមក។
ការរញ្ជួយនេះក៏មាននៅក្នុងប្រទេសឥណ្ឌា ដែលនៅទីនោះមនុស្សយ៉ាងហោចណាស់ក៏៤នាក់ដែរបានស្លាប់ ហើយនៅដែនដីទីបេ មានសេចក្តីរាយការណ៍ថា មានមនុស្សម្នាក់បានស្លាប់។
រដ្ឋាភិបាលនិងទីភ្នាក់ងារផ្តល់ជំនួយបានធ្វើការអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីផ្តល់ម្ហូបអាហារ ទឹក និងជម្រកស្នាក់នៅដល់ជនរងគ្រោះដោយសារការរញ្ជួយផែនដីនៅក្នុងកិច្ចប្រតិបត្តិការមួយ ដែលបានខិតខំតាំងពីប៉ុន្មានថ្ងៃដំបូងៗដោយអាកាសធាតុអាក្រក់ហើយនិងបញ្ហាដើម្បីឲ្យទៅដល់តំបន់ទាបៗនៅក្នុងប្រទេសនៅតំបន់ភ្នំហេមពាន្ត៕