ភ្នំពេញ —
ប្រធានសហភាពការងារកម្ពុជានិងកម្មកររោងចក្របានឲ្យដឹងនៅថ្ងៃអង្គារនេះថាវិធានការដើម្បីធានាឱ្យបានូវសុវត្ថិភាពក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes នៅក្នុងខេត្តកំពង់ស្ពឺមានដំណើរការយឺតយ៉ាវនៅឡើយ។ ស្របពេលជាមួយគ្នានោះក្រុមគ្រួសារនិងជនរងគ្រោះបានសុខចិត្តទទួលសំណងពីក្រុមហ៊ុនដោយអះអាងពីការគំរាមគាបសង្កត់លើពួកគេ។
កាលពីថ្ងៃទី១៧ខែឧសភា ពិដានឡៅតឿនៃរោងចក្រដែលស្ថិតក្នុងស្រុកគងពិសី នេះបានធ្លាក់និងបានសង្កត់ កម្មករពីរនាក់ស្លាប់ភ្លាមៗនិងរបួសជាងដប់នាក់ផ្សេងទៀត។
កម្មការិនីម្នាក់ធ្វើការក្នុងរោងចក្រវីងស្តារស៊ូសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថាក្រោយមានឧបទ្ទវហេតុរួចមកតំណាងរោងចក្របានសន្យាថានឹងកែលំអរអគាររោងចក្រដើម្បីធានាដល់ក្រុមកម្មករដែលមានចំនួនជាង៧០០០នាក់។ ប៉ុន្តែនាងនិយាយថាការសន្យានោះហាក់ដូចជាមិនទាន់បានចាប់ផ្តើមអនុវត្តនៅឡើយ។
«គ្រាន់តែគេសន្យាថាអត់ឱ្យមានបញ្ហាបែបហ្នឹងកើតឡើងទៀតទេ។ គេសន្យាតែគ្រាន់ថាគេឥឡូវហ្នឹងគេអត់ទាន់ធ្វើ។ មានរឿងអ្វីតិចតួចគឺពួកគាត់រត់ ហើយអ្នកខ្លះសន្លប់តែម្តង»។
យ៉ាងណាក៏ដោយ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និយាយថាលោកគ្រាន់តែបានដឹងថាមានការជួសជុលកន្លែងខូចខាតពីមុនតែប៉ុណ្ណោះ។
មានរោងចក្រប្រមាណជាង១០០រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺហើយអភិបាលខេត្តនេះធ្លាប់បានប្រកាសថាលោកនឹងបញ្ជាឲ្យមានការត្រួតពិនិត្យលើគុណភាពសុវត្ថិភាពនៃរោងចក្រទាំងអស់នៅក្នុងខេត្តឡើងវិញ។
ផ្ទុយទៅវិញ លោកអាត់ ធន់ និយាយថាលោកមិនទាន់ឮពីការកែប្រែប្រព័ន្ធសុវត្ថិភាពនៃសំណង់រោងចក្រដទៃក្នុងខេត្តនេះទេ។
តំណាងរោងចក្រ Wing Star Shoes មិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារអ្នកលើកទូរស័ព្ទនិយាយថាស្តាប់គ្នាមិនឮ ហើយបន្ទាប់មកទូរស័ព្ទត្រូវកាត់ផ្តាច់មិនអាចទាក់ទងបាន។
លោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចធ្លាប់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីឧបទ្ទវហេតុនេះថារដ្ឋាភិបាលនឹងចាត់វិធានការចំពោះករណីខាងលើនេះ។
រហូតមកទល់ពេលនេះក្រុមគ្រួសារនិងជនរងគ្រោះបានសុខចិត្តទទួលយកសំណងពីរោងចក្រ។
អ្នកស្រី គឹម លាបត្រូវជាម្តាយរបស់កម្មការិនី រឹម សារឿនដែលបានស្លាប់ក្នុងឧបទ្ទវហេតុខាងលើបញ្ជាក់ថា អ្នកស្រីបានសម្រេចព្រមទទួលយកសំណងពីក្រុមហ៊ុនចំនួន ១៥.៥០០ ដុល្លារអាមេរិក។
«គេឱ្យផ្តិតមេដៃឱ្យព្រមព្រាងទទួលយកត្រឹមហ្នឹងទៅ។ គេថាតែនៅប្តឹងប្តល់ទៀតប្រយ័ត្នប្តឹងប្តល់ទៅអត់លុយមួយរៀលហ្នឹងហើយ»។
អ្នកស្រី រឹម សាមុត អាយុ ៣៣ឆ្នាំកម្មការិនីម្នាក់ដែលរងរបួសក្នុងការសង្កត់នៃអគាររោងចក្រប្រាប់ឱ្យដឹងថាស្ថានភាពរបួសរបស់អ្នកស្រីមានភាពធូរស្រាលបន្តិចហើយ។ ទឹកប្រាក់សរុបដែលអ្នកស្រីទទួលបានជាពីក្រុមហ៊ុន វីងស្តារមានចំនួនសរុប ១.០០០ ដុល្លារអាមេរិកហើយអ្នកស្រីបញ្ជាក់ថាក្រុមហ៊ុនបានប្រាប់អ្នកស្រីថាប្រាក់ចំនួន១ពាន់ដុល្លារទៀតត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាលជំងឺអ្នកស្រី។
អ្នកស្រី រឹម សាមុត គ្រោងនឹងទៅធ្វើការនៅក្រុមហ៊ុនដដែលនៅខែក្រោយនេះ៕