ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មានកម្មករចំនួនពីរនាក់ស្លាប់និង១១នាក់ទៀតរងរបួសក្នុងការបាក់ពិដានឡៅតឿមួយនៃអគាររោងចក្រស្បែកជើង វីងស្តារស៊ូ (Wing Star Shoes Co.Ltd) នៅថ្ងៃព្រហស្បតិ៍នេះក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺដែលស្ថិតនៅចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។
គ្រោះថ្នាក់បានកើតឡើងនៅវេលាម៉ោងប្រមាណជា៧ព្រឹក នៅពេលដែលកម្មករជាង៧០០០នាក់នៃរោងចក្ររបស់ក្រុមហ៊ុនតៃវ៉ាន់នេះទើបតែចាប់ផ្តើមធ្វើការ។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានប្រាប់អ្នកកាសែតនៅក្នុងបរិវេណរោងចក្រគ្រោះថ្នាក់នេះដោយសម្តែងការសោកស្តាយហើយថារដ្ឋាភិបាលនឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ។
«តាមអ្វីដែលខ្ញុំដឹង គឺថាបងប្អូនគឺទើបតែចូលទេមិនទាន់មានមនុស្សច្រើនប៉ុន្មានទេគឺក្រោម១០០នាក់ទេ។ អ្នកណាដែលមានទោសហ្នឹង គឺយើងពិនិត្យទៅតាមសមត្ថកិច្ចនឹងការទទួលខុសត្រូវ។ និងមានការស៊ើបអង្កេតមួយចំពោះករណីគ្រោះថ្នាក់នេះ»។
ឡៅតឿនេះស្ថិតនៅផ្នែកមួយនៃអគារបណ្តោយថ្ងៃដែលត្រូវសង់ផ្ទាល់ដី។ គេឃើញស្នាមសរសរដែកបាក់របេះនិងពិដានអំពីស៊ីម៉ង់ត៍ជ្រុះធ្លាក់មកក្រោមរួមជាមួយនឹងសម្ភារៈសម្រាប់ផលិតស្បែកជើងបានធ្លាក់មកគ្របលើកម្មករដែលបានចូលធ្វើការនៅផ្នែកផ្ទាល់ដីនេះ។
អាជ្ញាធរខេត្តដែលបានចុះទៅកន្លែងកើតហេតុនេះឲ្យដឹងថាអគារដែលបាក់រលំនេះជាសំណង់មិនត្រឹមត្រូវតាមបច្ចេកទេសនិងមិនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ។
លោកអ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍បញ្ជាក់បន្ថែមថា។
«សំណង់អគារនេះគឺមិនមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចទេគឺថាគាត់ធ្វើថែម។ គាត់ធ្វើថែមដើម្បីស្តុកទំនិញរបស់គាត់។ ខ្ញុំទៅពិនិត្យអំបាញ់មិញនេះ បើតាមបទដ្ឋានបច្ចេកទេសគឺថាអត់បទដ្ឋានបច្ចេកទេសទេ។ នៅពេលដែលគាត់ស្តុកទម្ងន់ហ្នឹងខ្លាំងពេកទៅ អាកម្លាំងទ្រវាមិនដល់ក៏បាក់ស្រុត»។
មានរថយន្តសង្គ្រោះប្រមាណ៣០គ្រឿងត្រូវបានដាក់ពង្រាយរង់ចាំអន្តរាគមន៍។ ក្រុមអាជ្ញាធរមានសមត្ថកិច្ចរួមមានកងរាជអាវុធហត្ថ នគរបាល និងកងប្រឆាំងភេរវកម្មបានចុះជួយគាស់កកាយគំនរដែលបាក់ធ្លាក់ ដើម្បីស្វែងរកសាកសពនិងអ្នករបួស។
គំនរសម្ភារៈត្រូវរើចេញដោយកងប្រដាប់អាវុធ និងផ្ទាំងថ្មមួយចំនួនត្រូវកាយដោយត្រាក់ទ័រកាយដី។
កម្មការិនី សួស ស្រីង៉ែត ដែលបានទាន់ព្រឹត្តិការណ៍នេះបានបញ្ជាក់ថា៖
«ឮសូរសំឡេងលាន់បាក់។ ហើយនាំគ្នាចេញមកស្មានតែបាក់ក្នុងរោងចក្រ»។
កម្មការិនីម្នាក់ឈ្មោះស៊ីន ស្រីទូច បានស្លាប់ភ្លាមៗនិងត្រូវដឹកទៅកាន់លំនៅដ្ឋានដែលស្ថិតនៅចម្ងាយប្រមាណជាប្រាំមួយគីឡូម៉ែត្រពីរោងចក្រ។
ម្តាយរបស់នាងអ្នកស្រី នូ ង៉ែត បានរៀបរាប់នៅពេលដែលពិធីបុណ្យសពមិនទាន់ចាប់ផ្តើម។
«ខ្ញុំមិនទាន់ទាមទារអីទេ ចាំខ្ញុំធ្វើបុណ្យហើយសិន»។
កញ្ញាឃុត កុល ជាអ្នកភូមិជាមួយជនរងគ្រោះរូបនេះនិងជាអ្នកធ្វើការនៅរោងចក្រជាមួយគ្នា។
«មុនដំបូងគេឈូឆរ ឃើញគេផ្អើលរត់ចេញពីរោងចក្រទៅហើយ ទើបខ្ញុំរត់ចេញមកក្រៅរោងចក្រហើយ។ ខ្ញុំថាចុះគេមានរឿងអីបានជាគេរត់ផ្អើលចេញពីរោងចក្រហ្នឹង។ គឺថាអគារស៊ី ជិតអគារប៊ីបាក់ហើយដល់ពេលរត់ទៅរកវាទៅ ក៏រកមិនឃើញ ដល់ពេលហ្នឹងបងវាទេរប្រាប់ថាវានៅពេទ្យ។ និយាយទៅពេទ្យគេថាសង្គ្រោះមិនទាន់ ស្លាប់បាត់ទៅហើយ»។
យោងតាមរបាយការណ៍ចុងក្រោយពីក្រុមសមត្ថកិច្ចបានឲ្យដឹងថាក្នុងចំណោមជនរងគ្រោះដែលមានរបួសទាំង១១នាក់ដែលសុទ្ធសឹងជាកម្មការិនីវ័យក្មេង មានពីរនាក់បានវិលត្រឡប់ទៅផ្ទះវិញហើយពីរនាក់ទៀតស្ថិតក្នុងការព្យាបាលក្នុងគ្លីនិកជិតរោងចក្រនិងប្រាំពីរនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រក្រុងភ្នំពេញ៕