អ្នកជំនាញ​ផ្នែក​ថត​រូប​ជនជាតិ​អាល្លឺម៉ង់​ត្រៀម​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ស្តីពី​រឿង​រាមកេរ្តិ៍​ខ្មែរ

រូបឯកសារ៖ កម្រងសៀវភៅ «Reamker The Cambodian Ramayana—God Demons and Heroes»​

សៀវភៅ​រូបភាព​​​ចំណង​ជើង​ថា «Reamker The Cambodian Ramayana—God Demons and Heroes»​ ​ត្រូវ​បាន​ចងក្រង​ដោយ​​រូបថត​បែប​សិល្បៈ​ក្នុង​រយៈពេល​២២ឆ្នាំ​ចុង​ក្រោយ​ ​ដោយ​លោក​ Arjay Stevens។​

អ្នកជំនាញ​ផ្នែក​ថតរូប​និង​ជាអ្នក​សេ្នហា​សិល្បៈ​ ជន​ជាតិ​អាល្លឺម៉ង់មួយរូប គ្រោង​បង្ហាញស្នាដៃ​សៀវភៅ​រូបភាព​របស់​ខ្លួន​ ​ដែល​ផ្តោត​ទៅ​លើ​សិល្បៈ​រឿង​រាមកេរ្តិ៍​ខ្មែរ​ នៅ​ចុង​សប្តាហ៍​នេះ។​

​សៀវភៅ​រូបភាព​ចំណង​ជើង​ថា «Reamker The Cambodian Ramayana—God Demons and Heroes»​ ​ត្រូវ​បាន​ចងក្រង​ដោយរូបថត​បែប​សិល្បៈ​ក្នុង​រយៈពេល​២២ឆ្នាំ​ចុង​ក្រោយ​ ​ដោយ​លោក​ Arjay Stevens។​

​សៀវភៅ​បែប​កម្រង​រូបថត​ «Reamker The Cambodian Ramayana—God Demons and Heroes» មាន​ភាសា​ចំនួន​បួន​ចូល​គ្នា​គឺ​ភាសាខ្មែរ​ អង់គ្លេស អាល្លឺម៉ង់ និង​បារាំង​ ហើយ​មាន​កម្រាស់ ៤៦៦​ទំព័រ។​

​លោក​ Arjay Stevens​ ដែល​ជា​អ្នក​ចងក្រង​សៀវភៅ​រូប​ភាព​នេះ​នឹង​ធ្វើបទ​បង្ហាញ​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើងនៅ​ថ្ងៃ ​សៅរ៍​ ទី០៩ ខែមីនា​ ខាង​មុខនា​ម៉ោង​ ១៧:០០ នៅ​ វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ដោយ​បើក​ឱ្យ​មាន​ការ​ចូលរួម​ដោយ​ឥតគិត​ថ្លៃ។​

​លោក​ Arjay Stevens ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៩៦ ហើយ​លោក​បាន​ចាប់​អារម្មណ៍​កម្ពុជា​យ៉ាង​ខ្លាំង។ ​លោក​បាន​ចងក្រង​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​កម្ពុជា ពេល​ដែល​កម្ពុជា​ទើប​ចាក​ចេញ​ពី​សង្រ្គាម​ស៊ីវិល​ ​និង​ក្រសោប​យក​ប្រព័ន្ធ​ដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ៕​