រដ្ឋាភិបាលស្វីសបានសន្យាផ្តល់ជំនួយជាង៦លានដុល្លារសម្រាប់ការដោះមីននៅកម្ពុជាឆ្នាំ២០២០-២០២៥

រូបឯកសារ៖ សញ្ញា«ប្រយ័ត្នគ្រាប់មីន‍» ត្រូវបាន​ដាក់​នៅ​លើ​ផ្លូវ​លំមួយ ខណៈពេលដែលទាហានកម្ពុជាកំពុងរក​គ្រាប់មីនដែលនៅសេសសល់ នៅ​ជាង​ខេត្ត​ប៉ៃលិន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៩។ (REUTERS/Adrees Latif)

បើតាមអាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩ នេះ ​ប្រទេស​ស្វីស​បានផ្ដល់ថវិកា​ប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ​រួចមក​ហើយក្នុងការ​គាំទ្រដល់ការបោសសម្អាតមីននៅកម្ពុជា។

ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរមីន​បានចុះផ្សាយ​កាលពីថ្ងៃអង្គារ​ថា​ រដ្ឋាភិបាល​ស្វីស​បាន​សន្យា​ផ្ដល់ជំនួយ​សម្រាប់​សកម្មភាពដោះមីន​នៅ​កម្ពុជា ​រយៈពេល​៥​ឆ្នាំបន្ត​ទៀត​ គឺ​ពី​ឆ្នាំ២០២០ដល់ឆ្នាំ២០២៥ ​ដែល​គិតជាទឹកប្រាក់ប្រមាណ​ជាង​ ៦លាន​ដុល្លារ​អាមេរិក។

ការសន្យានេះធ្វើឡើង ក្នុងជំនួប​រវាងលោកស្រី Carin Salerno នាយិកា​ទីភ្នាក់​ងារ​ស្វីស​សម្រាប់ការ​អភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ​ប្រចាំ​នៅ​កម្ពុជា​ និងលោកលី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា​ កាលពីថ្ងៃ​អង្គារ។

បើតាមអាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩ នេះ ​ប្រទេស​ស្វីស​បានផ្ដល់ថវិកា​ប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ​រួចមក​ហើយក្នុងការ​គាំទ្រដល់ការបោសសម្អាតមីននៅកម្ពុជា។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញាបោសសម្អាតមីនឲ្យអស់​នៅត្រឹមឆ្នាំ ២០២៥​ខាងមុខ ដែលត្រូវការ​ថវិកាប្រមាណ ៤០៦​លានដុល្លារអាមេរិកទៀត៕