ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​ខ្មែរម្នាក់​និង​អូស្ត្រាលី​ម្នាក់ស្លាប់​ក្នុងការ​ផ្ទុះមីននៅ​កំពង់​ស្ពឺ


រូបឯកសារ៖ កាល​សំណល់​គ្រាប់​បែក​ដែល​ដាក់​តាំង​នៅ​ពី​មុខ​សារមន្ទី​មីន​កម្ពុជា​ សិ្ថត​ក្នុង​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី៩ ខែមករា​ ឆ្នាំ២០១៦។​ (ហ៊ុល រស្មី​/VOA)

ប៉ូលិស​បាន​និយាយ​ថា​ ការផ្ទុះ​គ្រាប់ មីន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ ខែមីនា​ ក្នុង​អំឡុង​ហាត់បាញ់​នៅកន្លែងអ្នកទេសចរ​ហាត់​បាញ់កាំភ្លើង​មួយក្នុង​ប្រទេស​កម្ពុជា​ បាន​សម្លាប់​មនុស្ស​២​នាក់ដែល​មាន​ជនជាតិ​អូស្ត្រាលី​ម្នាក់ជនជាតិខ្មែរ​ម្នាក់និង​របួស​៣​នាក់។​

ការផ្ទុះ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ដែល​មាន​ចម្ងាយ​៥០ ​គីឡូម៉ែត្រ​ភាគ​ខាង​លិច​នៃ​រាជ​ធានី​ភ្នំពេញ។​

រូបថត​ដែល​ចែក​រំលែក​ដោយ​ប៉ូលិស​បាន​បង្ហាញ​ថា ​ជន​រង​គ្រោះ​នៃ​ការ​ផ្ទុះ​នេះ​ត្រូវ​បាន​គេ​បញ្ជូនមន្ទីរពេទ្យ​មួយក្នុង​ខេត្ត​កំពង់​ស្ពឺ។ ​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពួក​គេ​មិន​ដឹង​មូល​ហេតុ​នៃ​ការ​ផ្ទុះ​នោះ​ទេ ដោយ​បន្ថែមថា ​ជនជាតិ​អូស្ត្រាលី​ដែល​បាន​ស្លាប់​និង​ម្នាក់​ទៀត​រងរបួស​នោះមាន​អាយុខ្ទង់​៤០​ឆ្នាំ។ ​ជន​រងគ្រោះ​ដទៃ​ទៀត​គឺជា​ទាហាន​ខ្មែរ។

លោក ឈុំ សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិបាន​និយាយ​ថា ​កងទ័ព​ក៏​កំពុង​ស៊ើប​អង្កេត​ការ​ផ្ទុះ​នេះ។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​តាម​អ៊ីម៉ែល​មួយ​ថា ​ប្រទេស​អូស្រ្តាលី​កំពុង​ជួយ​រៀប​ចំ​ឯកសារកុងស៊ុល​សម្រាប់​ក្រុម​គ្រួសារ​របស់​បុរស​អូស្រ្តាលី​ដែល​បាន​ស្លាប់ និង​ម្នាក់​ទៀត​ដែល​រង​របួស​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ​នោះ៕

XS
SM
MD
LG