ទ័ពអាមេរិកត្រូវបានដាក់ពង្រាយនៅព្រំដែនប៉ូឡូញ ក្បែរជម្លោះក្នុងអ៊ុយក្រែន
Your browser doesn’t support HTML5
កងទ័ពសហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយ នៅតាមព្រៃក្នុងតំបន់ភ្នំនៅភាគខាងកើតប្រទេសប៉ូឡូញ ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនអ៊ុយក្រែន។ ការណ៍នេះបានដាក់ពួកគេឲ្យស្ថិតនៅក្នុងរយៈចម្ងាយដ៏ជិតមួយ ទៅនឹងកន្លែងដែលរងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅភាគខាងលិចអ៊ុយក្រែន នាពេលថ្មីៗនេះ ។ ការណ៍នេះក៏នឹងអាចដាក់ពួកគេជាគោលដៅនៃការវាយប្រហារមួយផងដែរ ប្រសិនបើអង្គការអូតង់ ចូលពាក់ព័ន្ធនឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះ។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះ ពីភូមិ Arlamów នៃប្រទេសប៉ូឡូញ ហើយ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕