បទសម្ភាសន៍ VOA៖ សកម្មជនខ្មែរអាមេរិកាំងបន្តយុទ្ធនាការបញ្ចុះបញ្ចូលព្រឹទ្ធសភា លើសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា
Your browser doesn’t support HTML5
សកម្មជនខ្មែរអាមេរិកាំងកំពុងតែធ្វើយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភានានាឱ្យគាំទ្រសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ (H.R. 5754) ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ លោកស្រី Janet Seng ប្រធានចលនាស្រ្តីបណ្តាញសាកល នៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានផ្តល់បទសម្ភាសន៍ដល់លោក សុខ ខេមរា នៃ VOA ក្រោយពីលោកស្រីបានជួបជាមួយបុគ្គលិកការិយាល័យសមាជិកព្រឹទ្ធសភានៅរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។