លោក សម រង្ស៊ី៖ ទោះលោក ហ៊ុន សែន ដោះលែងសកម្មជន ឬបង្ហាញកាយវិការល្អខ្លះក្តី ក៏អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែរ
Your browser doesn’t support HTML5
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បាននិយាយថារដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទាល់ច្រក ដោយសារគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្រោយការបោះឆ្នោត។ លោកថា ទោះជាមានការលើកលែងទោសដល់សកម្មជន និងបង្ហាញកាយវិការមួយចំនួនក៏មិនអាចទាក់ទាញសហគមន៍អន្តរជាតិឲ្យទទួលស្គាល់រដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតកាលពីខែ កក្កដា បានដែរ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសជាមួយលោក សម រង្ស៊ី តាមទូរស័ព្ទនៅថ្ងៃពុធ នេះ ក្នុងពេលលោកកំពុងបំពេញទស្សនកិច្ចក្នុងសហរដ្ឋអាមេរិក។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖