Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ កុមារ​អាច​ប្រើ​ Smartphone បាន ​តែ​ត្រូវ​មាន​ការ​ណែនាំ​ពី​ឪពុក​ម្តាយ

Your browser doesn’t support HTML5

កុមារ​តូចៗ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ Smartphone បាន លុះត្រាតែ​មាន ការ​គ្រប់គ្រង​យ៉ាង​យកចិត្ត​ទុកដាក់​ពី​ឪពុក​ម្តាយ។ នេះ​គឺ​ជា​ការ​លើកឡើង​នៅ​ក្នុង​កម្មវិធី​ Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា របស់​បណ្ឌិត អេង សុធីរ សាស្ត្រាចារ្យ​ផ្នែក​អប់រំ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ ​Lehigh University ក្នុង​សហរដ្ឋអាមេរិក។ លោក សុធីរ បាន​ថ្លែង​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ​ smartphone ជួយ​ឲ្យ​កុមារ​ឆា្លតវៃ​និង​មាន​ការ​វិភាគ​បាន​ច្រើន​ជាង​មុន។ ក៏​ប៉ុន្តែ​ការ​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ​ដោយ​គ្មាន​ការ​ណែនាំ​ពី​ឪពុក​ម្តាយ អាច​នាំ​ឲ្យ​កុមារ​ប្រឈម​នឹង​បញ្ហា​នានា​ ដូចជា​បញ្ហា​សុខភាព​ភ្នែក ការ​ឡើង​ទម្ងន់​ដោយ​សារ​ខ្វះ​ចលនា និង​ចុះ​ខ្សោយ​នូវ​ជំនាញ​ទំនាក់ទំនង​សង្គម​ជាដើម។ លោក​បាន​ផ្តល់​អនុសាសន៍​ថា មាតាបិតា​មិន​គួរ​ឲ្យ​បុត្រ​ធីតា​ដែល​មាន​អាយុ​ក្រោម១៨​ខែ​ប្រើប្រាស់​ទូរស័ព្ទ Smartphone ទេ ហើយ​​ចំពោះ​កុមារ​ដែល​មាន​អាយុ​លើស​ពី​នោះ​អាច​​ប្រើប្រាស់​ទូរស័ព្ទ Smartphone ត្រឹមតែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ​និង​ត្រូវ​កំណត់​ពេលវេលា​ដែល​អនុញ្ញាត​​ឲ្យ​​ពួកគេ​ប្រើប្រាស់​ឲ្យ​​បាន​ត្រឹមត្រូវ៕ (អ្នកនាង ហុង ចិន្តា Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា រដ្ឋធានី វ៉ាស៊ីនតោន/Pennsylvania ២៩ មីនា ២០១៨) Dr. Eng Sothy, Professor of Practice in Comparative and International Program at Lehigh Univeristy, USA is the guest speaker in Hello VOA Science and Technology on the topic “Should children be allowed to use smartphones?” on March 29, 2018. ​​​​​