បទសម្ភាសន៍៖ ទំនុកចិត្តនិងគោលដៅច្បាស់លាស់ជាគន្លឹះជាប់អាហារូបករណ៍

Your browser doesn’t support HTML5

នាពេលថ្មីៗនេះយុវជន យុវនារីខ្មែរចំនួន២០នាក់បានជាប់អាហារូបករណ៍ Chevening សម្រាប់ឆ្នាំ២០១៧ ទៅសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស។ ក្នុងនោះមានកញ្ញា យឹម រ៉ូដែល មួយផងដែរ ដែលកញ្ញាជាមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលផ្តោតលើគោលនយោបាយពាណិជ្ជកម្មអាស៊ាន។ កញ្ញាជាប់អារូបករណ៍ទៅសិក្សាបញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិ ប្រតិបត្តិការ និងយុទ្ធសាស្ត្រ រយៈពេលមួយឆ្នាំនៅឯសកលវិទ្យាល័យ Warwick ។ កញ្ញា ស្រេង លក្ខិណា នៃ VOA បានសម្ភាសកញ្ញា រ៉ូដែល អំពីបទពិសោធន៍និងគន្លឹះដើម្បីទទួលបានជោគជ័យក្នុងការដាក់អាហារូបករណ៍ Chevening នេះ៕