Hello VOA៖ អ្នកជំនាញថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យពិតជាសំខាន់សម្រាប់ការបោះឆ្នោត២០១៨
Your browser doesn’t support HTML5
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយគឺលោក ប៉ា ងួនទៀង បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានពិត និងព័ត៌មានគ្រប់ជ្រុងជ្រោយ ជូនពលរដ្ឋអ្នកបោះឆ្នោតដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ លោក ប៉ា ងួនទៀង គឺជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ លោកបន្តថា នៅពេលបោះឆ្នោត បើអ្នកបោះឆ្នោតគ្មានព័ត៌មានគ្រប់ជ្រុងជ្រោយទេ គឺអាចធ្វើឲ្យអ្នកបោះឆ្នោតសម្រេចចិត្តខុស។ លោកបន្តថា រដ្ឋាភិបាលជាអ្នកខាតបង់នៅពេលព្យាយាមបិទ ឬរឹតត្បិតបណ្តាញព័ត៌មាន។ (លោកសុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៣១ សីហា ២០១៧)