បទសម្ភាសន៍ VOA៖ អ្នកជំនាញស្នើថាកម្ពុជាត្រូវការស្ត្រីគំរូបន្ថែម ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច
Your browser doesn’t support HTML5
អ្នកស្រី Arancha Gonzalez នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបានផ្តល់បទសម្ភាសន៍ដល់កញ្ញា ខាន់ សុគុំមនោ និងកញ្ញា ហ៊ាន សុជាតា នៃ VOA នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះ កាលពីសប្តាហ៍មុន។ នៅក្នុងបទសម្ភាសភាគទី១ អ្នកស្រី Arancha Gonzalez បានពិភាក្សាអំពីការដោះដូរពាណិជ្ជកម្មនៅកម្ពុជា និងសក្តានុពលទីផ្សារកម្ពុជា ដែលអាចពង្រីកក្នុងតំបន់អាស៊ាន និងប្រទេសផ្សេងៗទៀត។ តទៅនេះសូមលោកអ្នកនាងស្តាប់បទសម្ភាសន៍ភាគទី២បញ្ចប់ ដែលពិភាក្សាអំពីការលើកកម្ពស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្ម សហគ្រិនភាព និងបច្ចេកវិទ្យា៕