បទសម្ភាសន៍ VOA៖ សមាជិកសភា ឡូវឹនសលថា លោក ហ៊ុនសែន ត្រូវតែរៀបចំការបោះឆ្នោតឱ្យត្រឹមត្រូវតាមការសន្យា
Your browser doesn’t support HTML5
សមាជិកសភាអាមេរិកាំងមួយចំនួនបានបង្កើតក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា (Congressional Cambodia Caucus) កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។ ក្នុងរយៈពេលមួយឆ្នាំនេះ ក្រុមការងារនេះ បានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។ ប៉ុន្តែ បេសកកម្មនេះបានជួបនឹងបញ្ហាប្រឈមជាច្រើនដែលនៅមិនទាន់អាចឱ្យពួកគេសម្រេចបានកិច្ចការធំៗជាច្រើនតាមការចង់បាននៅឡើយទេ។ សូមលោកអ្នកស្តាប់បទសម្ភាសរវាងលោក ម៉ែន គឹមសេង នៃ VOA ជាមួយនឹងលោកអាឡាំង ឡូវឹនសល (Alan Lowenthal) សមាជិកសភាប្រចាំរដ្ឋកាលីហ្វញ៉ា និងជាសហស្ថាបនិកនៃក្រុមការងារនេះដូចតទៅ៖