បទសម្ភាសន៍ VOA៖ តើសមាជិកអាស៊ានអាចរៀនសូត្រអ្វីខ្លះពីការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុប?
Your browser doesn’t support HTML5
លោក Keith Richburg ជានាយកមជ្ឈមណ្ឌលសិក្សាប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន នៅសាកលវិទ្យាល័យហុងកុង។ លោកបានចំណាយពេលច្រើនជាងពីរទសវត្សរ៍ ធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មានបរទេសសម្រាប់កាសែតWashington Post ដែលឆ្លើយឆ្លងព័ត៌មាននៅអាហ្រ្វិក អឺរ៉ុប ចិន និងអាស៊ីអាគ្នេយ៍។ លោកបានធ្វើទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៨៦ ក្នុងពេលដែលលោកឈរជើងនៅក្នុងក្រុងម៉ានីល។ ក្នុងនាមជាអ្នកកាសែតម្នាក់ លោក Richburg បានរាយការណ៍ព័ត៌មានយ៉ាងច្រើនពីសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកប្លុកមួយនេះក្នុងឆ្នាំ១៩៩៩។ នៅក្នុងបទសម្ភាសន៍មួយតាមទូរស័ព្ទក្នុងពេលថ្មីៗនេះ នាង ហឿន សុភ័ក្រ្ត នៃ VOA បានសាកសួរអ្នកកាសែតចូលនិវត្តន៍រូបនេះ អំពីមេរៀនដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាចរៀនសូត្រពីការសម្រេចចិត្តដ៏សំខាន់មួយរបស់ប្រទេសអង់គ្លេសដែលបានចាកចេញពីសហភាពអឺរ៉ុបតាមរយៈការធ្វើប្រជាមតិកាលពីថ្ងៃទី២៣ ខែមិថុនា។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះ ដូចតទៅ៖