បទសម្ភាសន៍ VOA៖ «សារមន្ទីរនៃការចងចាំ៖ សារៈសំខាន់នៃការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួន»
Your browser doesn’t support HTML5
ប្រវត្តិសាស្ត្រគឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជាតិសាសន៍នីមួយៗ មិនថាវាជាចំណុចវិជ្ជមាន ឬអវិជ្ជមាន។ យ៉ាងណាមិញ កម្ពុជាធ្លាប់ឆ្លងកាត់រឿងរ៉ាវជូរចត់ជាច្រើនដែលយើងគួរតែចងចាំ និងស្វែងយល់ ដើម្បីធ្វើយ៉ាងណាមិនឲ្យសោកនាដកម្មបែបនេះកើតឡើងជាថ្មីម្ដងទៀត។ នេះបើយោងទៅតាមអ្នកនាង ស៊ីរិ សាវីណា ជានាយិកា «សារមន្ទីរនៃការចងចាំ» ដែលជាគម្រោងមួយនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលរៀបចំឡើងដើម្បីធ្វើជាប្រភពនៃការផ្សះផ្សារបួសផ្លូវចិត្តនៃអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម និងដើម្បីបម្រើជាកន្លែងអប់រំអំពីប្រវត្តិសាស្ត្រនៃរបបនេះ។ នាង ហឿន សុភ័ក្ត្រ នៃ VOA បានជួបសម្ភាសន៍ជាមួយអ្នកនាង ស៊ីរិ សាវីណា នៅបន្ទាប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានី Washington អំពីព័ត៌មានលម្អិត និងសារៈសំខាន់នៃគម្រោងសារមន្ទីរនេះ។