អ្នក​ថត​រូប​​ផ្តិត​យក​ទិដ្ឋភាព​នៃ​ការ​ផ្លាស់ប្តូរ​​នៅ​កម្ពុជា

០៧ កក្កដា ២០១១ ភ្នំពេញ កម្ពុជា៖ អ្នក​ភូមិ​បឹងកក់​មួយ​រូប​ចែវ​ទូក​ឈើ​បញ្ច្រាស់​ខ្យល់​ព្យុះ​ដែល​​មក​ជិត​ដល់​ក្រុង​ភ្នំពេញ។ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រូបថត​គេ​ឃើញ​អគារ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី និង​វិមាន​នាយករដ្ឋមន្ត្រី​។ ​© Nicolas Axelrod / Ruom

២៧ មិនា ២០០៩ ភ្នំពេញ កម្ពុជា៖ កុមារ​ម្នាក់​​ក្នុង​ទឹក​ភក់​ដែល​ត្រូវ​បាញ់​ចេញ​ពី​​បំពង់​បែក​មួយ ដែល​ជា​ផ្នែក​នៃ​បំពង់​បូម​ខ្សាច់​ចូល​បឹង​ធម្មជាតិ​​​បឹងកក់​នៅ​ឯ​សហគមន៍​បូរី​រីករាយ។ © Nicolas Axelrod / Ruom

២៤ មករា ២០០៩ ភ្នំពេញ កម្ពុជា៖ អ្នកភូមិ​រត់​គេច​ពី​យានយន្ត​ឈូស​ដី​ដែល​បាន​សម្រុក​ចូល​ឈូស​បំណែក​សេស​សល់​ពី​ផ្ទះ​សម្បែង​ដែល​ត្រូវ​បំផ្លាញ​​ក្នុង​អំឡុង​ពេល​ការ​​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ពី​សហគមន៍​ដី​ក្រហម។ ​© Nicolas Axelrod / Ruom

២៧ កក្កដា ២០១២ ភ្នំពេញ កម្ពុជា៖ បូរី Camko City ជា​គម្រោង​​អភិវឌ្ឍ​បូរី​​មួយ​នៅ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​សង្កាត់​កណ្តាល​របស់​រាជធានី​ភ្នំពេញ។ ​© Nicolas Axelrod / Ruom

២៣ សីហា ២០១០ ភ្នំពេញ កម្ពុជា៖ កម្មករ​មួួ​យ​រូប​រុះរើ​ផ្ទះ​មួយ​នៅ​បឹងកក់។ អ្នក​ភូមិ​បឹងកក់​មាន​ជម្រើស​​​អាច​ទទួល​​យក​លុយ ៨.៥០០​ដុល្លារ​ ជា​ថ្នូរ​នឹង​ផ្ទះ​​ ឬ ទទួល​យក​លុយ ៥០០​ដុល្លារ​ ដើម្បី​ទៅ​រស់​​នៅ​ផ្ទះ​​សាងសង់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​នៅ​ជាយ​​ក្រុង​ភ្នំពេញ។ ​© Nicolas Axelrod / Ruom

៤ ធ្នូ ២០១៣ កំពង់ធំ កម្ពុជា៖ ព្រះ​សង្ឃ​​រៀប​ចំ​​ព្រះកាយ​នៅ​ក្នុង​ថ្ងៃ​ទី​៤​នៃ​ធម្មយាត្រា​​សិទ្ធិ​មនុស្ស​​ទៅ​កាន់​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៦។ ​© Nicolas Axelrod / Ruom

២៧ មករា ២០១៤ ភ្នំពេញ កម្ពុជា៖ លោក ម៉ម សូណង់ដូ (មិន​មាន​ក្នុង​រូបថត) និង​អ្នក​គាំទ្រ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ប៉ូលីស​បង្ក្រាប​កុប្បកម្ម​ក្នុង​អំឡុង​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​រូប​លោក​អាច​ពង្រីក​កម្លាំង​ផ្សាយ​​វិទ្យុ​និង​​បង្កើត​ស្ថានីយ​ទូរទស្សន៍។ ​© Nicolas Axelrod / Ruom

៣០ មិនា ២០១៤ ភ្នំពេញ កម្ពុជា៖ ពាណិជ្ជករ​និយាយ​ទូរស័ព្ទ​ក្នុង​អំឡុង​​ការ​តាំង​ពិព័រណ៍​មួយ​នៅ​កោះពេជ្រ។ ក្រុង​រណប​​ជា​ច្រើន​​ត្រូវ​បាន​គេ​​សាងសង់​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ហើយ​ផ្តល់​ឲ្យ​នូវ​ផ្ទះ​មាន​គំរូ​ដូចៗ​គ្នា​នៅ​ក្នុង​តំបន់​លំនៅដ្ឋាន​ធំៗ។ ​ © Nicolas Axelrod / Ruom