តុលាការបន្តសវនាការលោក វន់ ពៅនិងកម្មករតវ៉ានៅរោងចក្រយ៉ាកជីង
Your browser doesn’t support HTML5
តុលាការរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងអំពើហិង្សានៅរោងចក្រយ៉ាកជីង បន្តទៀតនៅថ្ងៃអង្គារនេះដោយមានជនជាប់ចោទ វន់ ពៅនិងកម្មករដទៃបានឆ្លើយប្រាប់អង្គសវនាការថាក្រុមយោធាឆ័ត្រយោងជាអ្នកប្រព្រឹត្តហិង្សាមកលើពួកគេ។ សវនាការនេះបានធ្វើឱ្យអ្នកតាមដានសិទ្ធិមនុស្សមានការខកចិត្តនិងមិនសង្ឃឹមថាទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះទេនៅពេលដែលសំណួរសំខាន់ៗរបស់មេធាវីការពារជនជាប់ចោទត្រូវចៅក្រមជំនុំជម្រះសង្កត់ជាប់។ លោក ហេង រស្មីនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕