គណបក្ស​ធំៗ​ទាំង​ពីរ​នៃ​ប្រទេស​កម្ពុជា​ព្រមព្រៀង​បញ្ឈប់​អំពើ​ហិង្សា

Your browser doesn’t support HTML5

គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រម​ព្រៀង​គ្នា​មួយ​អន្លើ​ថា​បញ្ឈប់​រាល់​អំពើ​ហិង្សា​តាម​គ្រប់​រូប​ភាព​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះមហា​ក្សត្រ​នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៃ​គណបក្ស​ទាំង​ពីរ​ដែល​បាន​ចែក​ផ្សាយ​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល។ គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​បាន​បើក​កិច្ចប្រជុំ​កំពូល​បិទទ្វារ​មួយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​ដោយ​ប្រើ​ពេល​វេលា​ប្រមាណ​ជិត​៥​ម៉ោង​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។ លោកហេង រស្មី​នៃវីអូអេ​រាយការណ៍​ពីរាជធានីភ្នំពេញ៕