លោកម៉ម សុណង់ដូបង្ហាញការលំបាកខាងថវិកា រឿងច្បាប់ទម្លាប់លើវិទ្យុរបស់លោក
Your browser doesn’t support HTML5
លោកម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំបាននិយាយថារដ្ឋាភិបាលកំពុងតែដាក់សម្ពាធមកលើស្ថានីយវិទ្យុនានាដោយតម្រូវឱ្យអ្នកទិញកម្មវិធីឬអ្នកផ្សាយពាណិជ្ជកម្មត្រូវសុំច្បាប់ដែលមានលក្ខណៈស្មុគស្មាញនិងវែងអន្លាយដើម្បីផ្សាយកម្មវិធីឬផលិតផលរបស់គេតាមវិទ្យុបាន។ ចំណាត់ការនេះបានធ្វើឱ្យអ្នកដែលមានបំណងទិញកម្មវិធីផ្សាយពីស្ថានីយរបស់លោកមានការធុញទ្រាន់និងដកខ្លួនថយ។
លោកម៉ម សុណង់ដូដែលជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែរបានទទូចឱ្យគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខធ្វើការប្រកួតប្រជែងដោយត្រឹមត្រូវនិងកុំធ្វើការសន្យាអ្វីដែលខ្លួនមិនអាចបំពេញបាននៅក្រោយពេលជាប់ឆ្នោតដែលជាការមួយធ្វើឱ្យអ្នកបោះឆ្នោតមានការព្រួយបារម្ភ៕