ប៉ូលិស​និង​កម្មករ​ជិត​២០​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា

Your browser doesn’t support HTML5

កម្មករ​ធ្វើកូដ​កម្ម​ប្រហែល​៤​ពាន់​នាក់​បាន​ព្យាយាម​​ចូលរោងចក្រ ​ធ្វើ​ផលិតផល ​Nike នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ហើយ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ និង​កម្មករ​ដែល​កំពុង​ធ្វើការ។​ ប៉ូលិសឲ្យ​ដឹង​ថា​ មាន​ប៉ូលិស​យ៉ាង​តិច​១១នាក់ ​និង​កម្មករ​៨នាក់​រងរបួស។​ ​កម្មករ​ជាច្រើន​បាន​ទាមទារ​ដំឡើង​ថ្លៃឈ្នួល​នៅ​រោងចក្រ​ Sabrina ​ខាងលិច​រាជ​ធានី​ភ្នំពេញ ​ដោយ​មាន​កាន់ដំបង ដំថ្ម ​មុន​មានការ​ប៉ះទង្គិច​គ្នា។ ប៉ូលិស​និង​ទាហាន​ប្រហែល​១០០០​នាក់​ប្រើដំបង​ និង​ខែល​បំបែក​កូដកម្ម​នោះ៕(Reuters, Phnom Penh)