ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ Zelenskyy នឹង​ជួប​​អគ្គលេខាធិការ​អ.ស.ប.​និង​ប្រធានាធិបតី​​​​តួកគី​​នៅ​ទី​ក្រុង​ Lviv


ប្រធានាធិបតី​ប្រទេស​តួកគី​លោក​ Recep Tayyip Erdogan (ឆ្វេង) ប្រធានាធិបតី​អ៊ុយក្រែន​លោក Vlodymyr Zelenskyy (កណ្តាល) និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ Antonio Guterres ជួប​ប្រជុំ​នៅ​ទី​ក្រុង Lviv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។
ប្រធានាធិបតី​ប្រទេស​តួកគី​លោក​ Recep Tayyip Erdogan (ឆ្វេង) ប្រធានាធិបតី​អ៊ុយក្រែន​លោក Vlodymyr Zelenskyy (កណ្តាល) និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ Antonio Guterres ជួប​ប្រជុំ​នៅ​ទី​ក្រុង Lviv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) លោក​ Antonio Guterres និង​ប្រធានាធិបតី​ប្រទេស​តួកគី​លោក​ Recep Tayyip Erdogan កំពុង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Vlodymyr Zelenskyy នៅ​ក្នុង​ក្រុង Lviv នា​ប៉ែក​ខាង​លិច​អ៊ុយក្រែន​ ជាមួយ​របៀប​វារៈមួយ​ដែល​គេ​រំពឹង​ថានឹង​មានរួមវិបត្តិ​ស្បៀង​អាហារ​សាកល ការ​គំរាម​កំហែង​ដល់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរមួយនិង​ការ​ស្វែង​រក​ដំណោះ​ស្រាយនយោបាយ​មួយ​ដល់​សង្គ្រាម​ដែល​រុស្ស៊ី​បាន​បង្ក​ឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន។​

កិច្ច​ប្រឹងប្រែង​ដើម្បី​បន្ធូរ​បន្ថយ​វិបត្តិ​ស្បៀង​អាហារកំពុង​មាន​ធ្វើ​ជា​បន្ត។ ​នាវាដឹកជញ្ជូន​ទំនិញអ៊ុយក្រែន​ចេញ​ក្រៅ​ប្រទេស​ នៅ​ពេល​នេះអាច​ចេញ​ដំណើរ​ពី​អ៊ុយក្រែន​បាន​តាម​រយៈកិច្ច​ព្រមព្រៀង​មួយ​ដែល​អ.ស.ប.​និង​តួកគី​បាន​សម្របសម្រួលកាលពី​ចុង​ខែ​កក្កដា​ជា​មួយ​រុស្ស៊ី​និង​អ៊ុយក្រែន។​

លោក​ Guterres មាន​កំណត់នឹង​ធ្វើ​ដំណើរ​ទៅ​មើល​កំពង់ផែ​មួយ​នៅ​ក្រុង Odesa។ បន្ទាប់​មក​នៅ​ថ្ងៃសៅរ៍​លោក​នឹង​ទៅ​ក្រុង Istanbul ដើម្បី​មើល​មជ្ឈមណ្ឌល​សម្របសម្រួល​រួម​ដែល​ឃ្លាំ​មើល​ប្រព័ន្ធដឹក​ជញ្ជូនទំនិញ​ចេញ​ក្រៅ​ប្រទេស​ ដែល​មានរួម​អធិការកិច្ច​កប៉ាល់​ចូល​និង​ចេញ​ពី​អ៊ុយក្រែនតាមការ​ទាមទារ​របស់​រុស្ស៊ី។​

មជ្ឈមណ្ឌល​នេះបាន​ថ្លែង​ថា​ខ្លួន​រំពឹង​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះក្រុមអ្នក​ត្រួតពិនិត្យ​នឹង​ឆែកឆេរ​នាវា​បួន​គ្រឿង​ដែល​បាន​ចាកចេញ​ពី​អ៊ុយក្រែន​ក្នុង​សប្តាហ៍​នេះ៕

XS
SM
MD
LG