ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ Young​ Patriots​ គំរាម​ត្រឡប់​មក​វិញ​ក្នុង​ប្រទេស​ Cote d'Ivoire​


អ្នកស្នេហាជាតិវ័យក្មេងគំរាមថា ពួកគេ នឹង​វិល​ត្រលប់​ទៅ​ធ្វើការ​ទាមទារ​នៅ​លើ​ផ្លូវ​វិញ ទី​ដែល​ពួកគេ​បាន​ទទួល​ជ័យជំនះ​ សម្រាប់​លោក​ប្រធានាធិបតី​កំពុង​កាន់តំណែង​ លោកឡរ៉ិន បាហ្កបូ​ (Laurent​ Gbagbo)។
អ្នកស្នេហាជាតិវ័យក្មេងគំរាមថា ពួកគេ នឹង​វិល​ត្រលប់​ទៅ​ធ្វើការ​ទាមទារ​នៅ​លើ​ផ្លូវ​វិញ ទី​ដែល​ពួកគេ​បាន​ទទួល​ជ័យជំនះ​ សម្រាប់​លោក​ប្រធានាធិបតី​កំពុង​កាន់តំណែង​ លោកឡរ៉ិន បាហ្កបូ​ (Laurent​ Gbagbo)។

ទី​ក្រុង​ប៉ារីស៖​ នៅ​ពេល​នេះ អ្វី​ដែល​ហៅ​ថា​ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​ដែល​គាំទ្រ​ប្រធានាធិបតី​កំពុង​កាន់​តំណែង​ឈ្មោះ​ Lurent​ Gbagbo​ នៃ​ប្រទេស​ Cote​d’Ivoire​ គំរាម​កំហែង​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ប្រឆាំង​នឹង​គូ​ប្រជែង​របស់​លោក​ គឺ​លោកAlassane​ Ouattara​ ដែលត្រូវបាន​ទទួល​ស្គាល់​ជាប្រធានាធិបតីដោយអន្តរជាតិ។

កាល​ពី​ថ្ងៃ​សុក្រ​ លោក​ឆាល​ប្លេ​ហ្គូដ​ (Charles​ Ble​ Goude)​ មេ​ដឹកនាំ​នៃ​ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​ដែល​នៅ​ពេលនេះ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុវជន​នៅ​ក្នុង​រដ្ឋាភិបាល​មាន​ជម្លោះ​របស់​លោក​ បាហ្កបូ​(Gbagbo)​បាន​ធ្វើ​ការ​ព្រមាន​ជា​ថ្មី​ទៀត​ប្រឆាំង​នឹង​លោក​វ៉ាតារ៉ា​(Ouattara)​និង​អ.ស.ប.។

លោក​ ហ្គូដ​(Goude)​ និយាយ​ថា​ ប្រសិន​បើ​នៅ​ក្រោយ​ថ្ងៃ​ទី​មួយ​ខែ​មករា​ ក្រុម​អ្នក​ថែ​រក្សា​សន្តិភាព​របស់​អ.ស.ប.​នៅ​តែ​ការពារ​លោក​ វ៉ាតារ៉ា (Ouattara)​ នៅ​ក្នុង​សណ្ឋាគារ​ Golf​ នៅ​ក្នុង​ក្រុង​អាប៊ីដហ្សង់​(Abidjan)​ដែល​ជា​ក្រុង​ធំ​នា​ផ្នែក​ខាង​ត្បូង​ប្រទេស​ ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​នឹង​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ​ដោយ​ខ្លួន​គេ​ផ្ទាល់​ហើយ​នឹង​រំដោះ​អាគារ​នោះ​ដែល​មាន​កំផែង​ព័ទ្ធ​ជុំវិញ។

លោក​ ប្លេហ្គូដ​ (Ble Goude)​ថ្លែងថា ​លោក​កំពុង​មើល​ថា​តើ​ក្រុម​អ្នក​ថែរក្សា​សន្តិភាព​អ.ស.ប.​នឹង​បង្ខិត​បង្ខំ​លោក​ វ៉ាតារ៉ា​(Ouattara) ​ឱ្យ​ចាក​ចេញ​ពី​ទី​នោះ​ឬ​ទេ។​ លោក​និយាយ​ថា ប្រសិន​បើ​អ.ស.ប.​មិន​ធ្វើ​ដូច្នេះ​ទេ​ ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​នឹង​សម្រេច​ចិត្ត​ត្រូវ​ចាត់​វិធានការ​បែប​ណា។

អតីត​មេ​ដឹកនាំ​និស្សិត​រូប​នេះ​បាន​ឋិត​នៅ​ក្នុង​បញ្ជី​មួយ​របស់​អ.ស.ប.​ស្តី​ពី​ការផ្អឹប​ធនធាន​និង​ការ​ដាក់​ទណ្ឌកម្ម​ខាង​ការ​ធ្វើ​ដំណើរ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​ដោយ​សារ​បាន​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ដោយ​ហ្វូង​មនុស្ស​កាល​ពី​ពេល​មុន។

ក្រោយ​ពី​សកម្មភាព​មួយ​ក្នុង​បណ្តា​សកម្មភាព​កាល​ពី​ពេល​មុនៗ​របស់​លោក​កាល​ពី​បី​បួន​ឆ្នាំ​មុន​នេះ​បាន​បង្ខំ​ឱ្យ​ពួក​អ្នក​សម្រប​សម្រួល​សន្តិភាព​អន្តរជាតិ​សុខចិត្ត​ដក​ខ្លួន​តាម​សេចក្តី​ស្នើសុំ​ដែល​ពួក​គេ​បាន​ធ្វើ។​ លោក​ ប្លេហ្គូដ​ (Ble​ Goude)​ បាន​និយាយ​ដូច្នេះ​ទៅ​កាន់​វីអូអេ។

«នៅ​ពេល​នេះ​ នេះ​ជា​ជ័យ​ជំនះ​មួយ។​ ដូច្នេះ​ ខ្ញុំ​បាន​សុំ​ដល់​ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​ទាំងអស់​ដែល​មាន​វិន័យ​ឱ្យ​ចាក​ចេញ​ពី​ផ្លូវ​ថ្នល់​ហើយ​វិល​ទៅ​ផ្ទះ​វិញ។​ នៅ​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ឃើញ​ថា​មាន​គ្រោះថ្នាក់​ឬ​ខ្ញុំ​មាន​អារម្មណ៍​ថា​នឹង​មាន​គ្រោះថ្នាក់​ខ្ញុំ​នឹង​សុំ​ឱ្យ​ពួក​គេ​វិល​ត្រទ្បប់​មក​កាន់​ផ្លូវថ្នល់​វិញ»។

ពួក​សមាជិក​ស្នូល​នៃ​ក្រុម​នេះ​មាន​រួម​បញ្ចូល​ពួក​សកម្មជន​និស្សិត​កាល​ពី​ពេល​មុន​និង​នៅ​ពេល​បច្ចុប្បន្ន​ ព្រម​ទាំង​ក្រុម​បុរស​វ័យ​ក្មេង​គ្មាន​ការងារ​ធ្វើ​មក​ពី​ក្រុម​ពូជ​សាសន៍​នានា​ក្នុង​ផ្នែក​ខាង​ត្បូង​និង​ផ្នែក​ខាង​លិច​ប្រទេស។

លោក​ស្តេហ្វិន​ស៊្មីត​ (Stephen​ Smith)​ ជា​នរវិទូ​ម្នាក់​មាន​មូលដ្ឋាន​ក្នុង​ស.រ.អ.​ដែល​បាន​ធ្វើការ​កាល​ពី​មុន​ជា​អ្នក​កាសែត​ម្នាក់​ក្នុង​ប្រទេស​ Cote​ d’Ivoire។

លោក​និយាយ​ថា​ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​អាច​ធ្វើ​ឱ្យ​មាន​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​ប្រទេស​នេះ​ដែល​កំពុង​មាន​វិបត្តិ​គួរ​ឱ្យ​ព្រួយ​បារម្ភ​រួច​ស្រេច​ហើយ​នោះ។

«នេះ​ជា​ការ​ប្រយុទ្ធ​នៅ​តាម​ផ្លូវ​ នេះ​ជា​ការ​ប្រយុទ្ធ​ដើម្បី​អ្វី​ដែល​ជួនកាល​ជនជាតិ​Cote​ d’Ivoire​ និយាយ​ថា​ជា​ក្រសួង​ផ្លូវ​ថ្នល់​ ដែល​មាន​ន័យ​ថា​ជា​ជន​ត្រួត​ត្រា​កន្លែង​សាធារណៈ​ ហើយ​ប្រសិន​បើ​ពួកគេ​អាច​ប្រមូល​មនុស្ស​ជួនកាល​ដោយ​ឱ្យ​លុយ​កាក់​ ក៏​ប៉ុន្តែ​ពី​មុន​ក៏​មាន​ពួក​អ្នក​គាំទ្រ​លោក​ Gbagbo​ ច្រើន​នាក់​ដែរ។​ លោក​ បាហ្គបូ​ (Gbagbo )​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​៤៥​ ៤៦​ភាគរយ​ ដូច្នេះ​មាន​មនុស្ស​ដែល​ឈរ​ពី​ក្រោយ​លោក​យ៉ាង​ពិត​ប្រាកដ។​ ប្រសិនបើ​ពួក​អ្នក​ទ្រទ្រង់​លោក​ បាហ្គបូ ​(Gbagbo)​មក​ប្រមូល​ផ្តុំ​គ្នា​គឺ​អាច​មាន​មនុស្ស​១​សែន​ ២​សែន​នាក់​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ក្រុង​ អាប៊ីដហ្សង់​ (Abidjan )​ដែល​នាំ​ឱ្យ​មាន​ការ​បំភិត​បំភ័យ​ ហើយ​ការណ៍​នេះ​នាំ​ឱ្យ​មនុស្ស​ឯទៀតៗ​មាន​អារម្មណ៍​ថា​គ្មាន​វិធី​អ្វី​ដែល​ពួកគេ​នឹង​អាច​ធ្វើ​ឱ្យ​លោក​ បាហ្គបូ ​( Gbagbo)​បោះ​បង់​អំណាច​ទេ»។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ប្រទេស​ Cote​ d’Ivoire​ បាន​បោះ​ចោល​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​មក​ពី​ផ្នែក​ខាង​ជើង​ប្រទេស​ដែល​ឋិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​អតីត​ឧទ្ទាម​ ដោយ​ផ្តល់​ជ័យជំនះ​ឱ្យ​លោក​ បាហ្គបូ(Gbagbo)។

ក៏ប៉ុន្តែ​ អ.ស.ប.​ដែល​ជួយ​ចាត់ចែង​ការ​បោះឆ្នោត​នេះ​បាន​និយាយ​ថា​លោក​ វ៉ាតារ៉ា (Ouattara)​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​ក្នុង​ប៉ែក​ខាង​ជើង​ប្រទេស​ បាន​ឈ្នះ​ឆ្នោត​ច្រើន។​ នៅ​ពេល​នេះ​ អង្គការ​អន្តរជាតិ​នានា​កំពុង​គំរាម​កំហែង​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​លោក​បាហ្គបូ​(Gbagbo)ប្រសិន​បើ​លោក​មិន​ចុះ​ចេញ​ពី​អំណាច​ទេ។

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ

ក្រុម Young​ Patriots គំរាម​ត្រឡប់​មក​វិញ​ក្នុង​ប្រទេស Cote d'Ivoire
រាយការ​ដោយ Lisa Bryant

ទី​ក្រុង​ប៉ារីស៖​ នៅ​ពេល​នេះ អ្វី​ដែល​ហៅ​ថា​ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​ដែល​គាំទ្រ​ប្រធានាធិបតី​កំពុង​កាន់​តំណែង​ឈ្មោះ Lurent​ Gbagbo នៃ​ប្រទេស Cote​d’Ivoire គំរាម​កំហែង​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ប្រឆាំង​នឹង​គូ​ប្រជែង​របស់​លោក​ គឺ​លោក​ប្រធានាធិបតី Alassane​ Ouattara ដែល​បាន​ត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ។

កាល​ពី​ថ្ងៃ​សុក្រ​ លោក​ឆាល​ប្លេ​ហ្គូដ (Charles​ Ble​ Goude) មេ​ដឹកនាំ​នៃ​ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​ដែល​នៅ​ពេលនេះ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុវជន​នៅ​ក្នុង​រដ្ឋាភិបាល​មាន​ជម្លោះ​របស់​លោក​ បាហ្កបូ (Gbagbo) បាន​ធ្វើ​ការ​ព្រមាន​ជា​ថ្មី​ទៀត​ប្រឆាំង​នឹង​លោក​វ៉ាតារ៉ា (Ouattara) និង​អ...

លោក​ ហ្គូដ (Goude) និយាយ​ថា​ប្រសិន​បើ​នៅ​ក្រោយ​ថ្ងៃ​ទី​មួយ​ខែ​មករា​ ក្រុម​អ្នក​ថែ​រក្សា​សន្តិភាព​របស់​អ... នៅ​តែ​ការពារ​លោក​ វ៉ាតារ៉ា (Ouattara) នៅ​ក្នុង​សណ្ឋាគារ Golf នៅ​ក្នុង​ក្រុង​អាប៊ីដហ្សង់ (Abidjan) ដែល​ជា​ក្រុង​ធំ​នា​ផ្នែក​ខាង​ត្បូង​ប្រទេស​ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​នឹង​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ​ដោយ​ខ្លួន​គេ​ផ្ទាល់​ហើយ​នឹង​រំដោះ​អាគារ​នោះ​ដែល​មាន​កំផែង​ព័ទ្ធ​ជុំវិញ។

លោក​ ប្លេហ្គូដ (Ble Goude) ថ្លែងថា​លោក​កំពុង​មើល​ថា​តើ​ក្រុម​អ្នក​ថែរក្សា​សន្តិភាព​អ... នឹង​បង្ខិត​បង្ខំ​លោក​វ៉ាតារ៉ា (Ouattara) ឱ្យ​ចាក​ចេញ​ពី​ទី​នោះ​ឬ​ទេ។​លោក​និយាយ​ថា​ ប្រសិន​បើ​អ... មិន​ធ្វើ​ដូច្នេះ​ទេ​ ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​នឹង​សម្រេច​ចិត្ត​ត្រូវ​ចាត់​វិធានការ​បែប​ណា។

អតីត​មេ​ដឹកនាំ​និស្សិត​រូប​នេះ​បាន​ឋិត​នៅ​ក្នុង​បញ្ជី​មួយ​របស់​អ... ស្តី​ពី​ការផ្អឹប​ធនធាន​និង​ការ​ដាក់​ទណ្ឌកម្ម​ខាង​ការ​ធ្វើ​ដំណើរ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​ដោយ​សារ​បាន​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ដោយ​ហ្វូង​មនុស្ស​កាល​ពី​ពេល​មុន។

ក្រោយ​ពី​សកម្មភាព​មួយ​ក្នុង​បណ្តា​សកម្មភាព​កាល​ពី​ពេល​មុនៗ​របស់​លោក​កាល​ពី​បី​បួន​ឆ្នាំ​មុន​នេះ​បាន​បង្ខំ​ឱ្យ​ពួក​អ្នក​សម្រប​សម្រួល​សន្តិភាព​អន្តរជាតិ​សុខចិត្ត​ដក​ខ្លួន​តាម​សេចក្តី​ស្នើសុំ​ដែល​ពួក​គេ​បាន​ធ្វើ។​ លោក​ ប្លេហ្គូដ (Ble​ Goude) បាន​និយាយ​ដូច្នេះ​ទៅ​កាន់​វីអូអេ។

«នៅ​ពេល​នេះ​ នេះ​ជា​ជ័យ​ជំនះ​មួយ។​ ដូច្នេះ​ ខ្ញុំ​បាន​សុំ​ដល់​ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​ទាំងអស់​ដែល​មាន​វិន័យ​ឱ្យ​ចាក​ចេញ​ពី​ផ្លូវ​ថ្នល់​ហើយ​វិល​ទៅ​ផ្ទះ​វិញ។​ នៅ​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ឃើញ​ថា​មាន​គ្រោះថ្នាក់​ឬ​ខ្ញុំ​មាន​អារម្មណ៍​ថា​នឹង​មាន​គ្រោះថ្នាក់​ខ្ញុំ​នឹង​សុំ​ឱ្យ​ពួក​គេ​វិល​ត្រទ្បប់​មក​កាន់​ផ្លូវថ្នល់​វិញ»

ពួក​សមាជិក​ស្នូល​នៃ​ក្រុម​នេះ​មាន​រួម​បញ្ចូល​ពួក​សកម្មជន​និស្សិត​កាល​ពី​ពេល​មុន​និង​នៅ​ពេល​បច្ចុប្បន្ន​ ព្រម​ទាំង​ក្រុម​បុរស​វ័យ​ក្មេង​គ្មាន​ការងារ​ធ្វើ​មក​ពី​ក្រុម​ពូជ​សាសន៍​នានា​ក្នុង​ផ្នែក​ខាង​ត្បូង​និង​ផ្នែក​ខាង​លិច​ប្រទេស។

លោក​ស្តេហ្វិន​ស៊្មីត (Stephen​ Smith) ជា​នរវិទូ​ម្នាក់​មាន​មូលដ្ឋាន​ក្នុង​ស... ដែល​បាន​ធ្វើការ​កាល​ពី​មុន​ជា​អ្នក​កាសែត​ម្នាក់​ក្នុង​ប្រទេស Cote​ d’Ivoire

លោក​និយាយ​ថា​ក្រុម​អ្នក​ស្នេហា​ជាតិ​វ័យ​ក្មេង​អាច​ធ្វើ​ឱ្យ​មាន​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​ប្រទេស​នេះ​ដែល​កំពុង​មាន​វិបត្តិ​គួរ​ឱ្យ​ព្រួយ​បារម្ភ​រួច​ស្រេច​ហើយ​នោះ។

«នេះ​ជា​ការ​ប្រយុទ្ធ​នៅ​តាម​ផ្លូវ​ នេះ​ជា​ការ​ប្រយុទ្ធ​ដើម្បី​អ្វី​ដែល​ជួនកាល​ជនជាតិ Cote​ d’Ivoire និយាយ​ថា​ជា​ក្រសួង​ផ្លូវ​ថ្នល់​ ដែល​មាន​ន័យ​ថា​ជា​ជន​ត្រួត​ត្រា​កន្លែង​សាធារណៈ​ ហើយ​ប្រសិន​បើ​ពួកគេ​អាច​ប្រមូល​មនុស្ស​ជួនកាល​ដោយ​ឱ្យ​លុយ​កាក់​ ក៏​ប៉ុន្តែ​ពី​មុន​ក៏​មាន​ពួក​អ្នក​គាំទ្រ​លោក Gbagbo ច្រើន​នាក់​ដែរ។​ លោក​ បាហ្គបូ (Gbagbo ) បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​៤៥​ ៤៦​ភាគរយ​ ដូច្នេះ​មាន​មនុស្ស​ដែល​ឈរ​ពី​ក្រោយ​លោក​យ៉ាង​ពិត​ប្រាកដ។​ ប្រសិនបើ​ពួក​អ្នក​ទ្រទ្រង់​លោក​ បាហ្គបូ (Gbagbo) មក​ប្រមូល​ផ្តុំ​គ្នា​គឺ​អាច​មាន​មនុស្ស​១​សែន​ ២​សែន​នាក់​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ក្រុង​ អាប៊ីដហ្សង់ (Abidjan ) ដែល​នាំ​ឱ្យ​មាន​ការ​បំភិត​បំភ័យ​ ហើយ​ការណ៍​នេះ​នាំ​ឱ្យ​មនុស្ស​ឯទៀតៗ​មាន​អារម្មណ៍​ថា​គ្មាន​វិធី​អ្វី​ដែល​ពួកគេ​នឹង​អាច​ធ្វើ​ឱ្យ​លោក​ បាហ្គបូ ( Gbagbo) បោះ​បង់​អំណាច​ទេ»

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ប្រទេស Cote​ d’Ivoire បាន​បោះ​ចោល​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​មក​ពី​ផ្នែក​ខាង​ជើង​ប្រទេស​ដែល​ឋិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​អតីត​ឧទ្ទាម​ ដោយ​ផ្តល់​ជ័យជំនះ​ឱ្យ​លោក​ បាហ្គបូ (Gbagbo)

ក៏ប៉ុន្តែ​ អ... ដែល​ជួយ​ចាត់ចែង​ការ​បោះឆ្នោត​នេះ​បាន​និយាយ​ថា​លោក​ វ៉ាតារ៉ា (Ouattara) ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​ក្នុង​ប៉ែក​ខាង​ជើង​ប្រទេស​ បាន​ឈ្នះ​ឆ្នោត​ច្រើន។​ នៅ​ពេល​នេះ​ អង្គការ​អន្តរជាតិ​នានា​កំពុង​គំរាម​កំហែង​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​លោក​បាហ្គបូ (Gbagbo)ប្រសិន​បើ​លោក​មិន​ចុះ​ចេញ​ពី​អំណាច​ទេ។

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ

XS
SM
MD
LG