ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ថា អាមេរិក​ជួយ​ឥណ្ឌា​ធ្វើ​អន្តរកាល​​វិស័យ​ថាមពល​ឱ្យ​បាន​លឿន


រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា​លោកស្រី Nirmala Sitharaman (ស្តាំ) ថ្លែង​នៅ​ក្បែរ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី Janet Yellen នៅ​ក្នុង​ទីក្រុង Gandhinagar កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ​ឆ្នាំ​២០២៣។
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា​លោកស្រី Nirmala Sitharaman (ស្តាំ) ថ្លែង​នៅ​ក្បែរ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី Janet Yellen នៅ​ក្នុង​ទីក្រុង Gandhinagar កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ​ឆ្នាំ​២០២៣។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ជាមួយ​ឥណ្ឌា​ដើម្បី​ជួយ​ឥណ្ឌាផ្លាស់ប្ដូរ​ទៅ​រក​ថាមពល​កកើត​ឡើង​វិញ​ឱ្យ​បាន​លឿន។

អ្នកស្រី Yellen បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា​អ្នកស្រី Nirmala Sitharaman នៅ​ក្រៅ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

អ្នកស្រី Yellen ​បាន​និយាយ​ថា៖ «យើង​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ជាមួយ​ឥណ្ឌា​លើ​គោលនយោបាយវិនិយោគ​ទុន​ដើម្បី​ផ្ដល់ដើម​ទុន​ក្នុង​តម្លៃ​ទាប និង​លើ​ការ​បង្កើន​ការ​វិនិយោគ​ឯកជន​ដើម្បី​ពន្លឿន​ការ​ផ្លាស់ប្ដូរ​វិស័យ​ថាមពល​របស់​ឥណ្ឌា»។

ដំណើរ​ទស្សនកិច្ច​បច្ចុប្បន្ន​របស់​អ្នកស្រី Yellen ទៅ​កាន់​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ឡើង​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Yellen ទៅឥណ្ឌា​លើក​នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ៣ របស់​អ្នកស្រី​ទៅ​កាន់​ប្រទេសនេះនៅ​ក្នុង​រយៈពេល ៩ ខែ​ចុង​ក្រោយ​នេះ ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​អំពី​ការ​កើន​ឡើង​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG