ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រីយានី​នរោត្តម ​មុនីនាថ ​សីហនុ​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ជួយ​ស្ត្រី​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច


រូបឯកសារ៖ ព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ថ្វាយបង្គំព្រះសង្ឃ នៅមុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។

កាល​ពី​ថ្ងៃច័ន្ទ​ព្រះ​មហាក្សត្រីយានី​ នរោត្តម ​មុនីនាថ ​សីហនុ ​ដែល​ជា​ប្រធាន​កិត្តិយស​នៃ ​«ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី»​ បាន​មាន​បន្ទូល​ស្នើ​ឲ្យក្រុម​ប្រឹក្សា​នេះជួយ​ដល់​ស្ត្រី​ដែល​ជួប​ផល​វិបាក​សេដ្ឋកិច្ច​ ក្នុង​ពេល​នៃ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ដែលធ្វើ​ឲ្យ​ស្ត្រី​កម្ពុជា​ជាច្រើន​បាត់បង់​ការងារ​ធ្វើ។​

ការ​រីករាល​ដាល​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ធំៗ​ជាច្រើន​របស់​កម្ពុជា ​ដូច​ជា​វិស័យ​ទេសចរណ៍​និង​វិស័យ​កាត់ដេរ​ ដែល​ផ្តល់​ការងារ​ដល់​មនុស្ស​ជិត​មួយ​លាន​នាក់ ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​មក​ពី​តំបន់​ក្រីក្រ​ដាច់​ស្រយាល។

ខណៈលោក​ស្រី​ អ៊ឹង កន្ថាផាវី​ រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​ និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ និង​មន្ត្រី​ជាច្រើន​រូប​ទៀត​ចូល​សវនាការ​នៅ​ព្រះ​បរមរាជ​វាំង​ ព្រះ​មហាក្សត្រីយានីមាន​ព្រះរាជ​បន្ទូល​ថា៖​

«តែ​ឥឡូវ​នេះ​យើង​មាន​អារឿង​កូវីដ​នេះ​មក​ទៀត។​ កូវីដ​១៩ ​ហ្នឹង​នាំ​ឲ្យ​រំខាន​ការងារ​យើង​ច្រើន​ណាស់។ ​ម៉្លោះ​ហើយ​សូម​លោក​ជំទាវ​ទាំងអស់​...សូម​ក្រុម​ប្រឹក្សា​ជាតិ​ហ្នឹង​ មេត្តា​ខិតខំ​ជួយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​នារី ព្រោះ​ដល់​ពេល​ហ្នឹង​នារី​ក៏​គ្នា​បាត់​ការងារ​ក៏​ច្រើន​ បាត់​ថវិកា​ក៏​ច្រើន​ម្លោះ​ ហើយ​សូម​មេត្តា​ជួយ​សម្រាល​ទុក្ខ​គ្នា​ផង»។

ព្រះមហាក្សត្រីយានី​មាន​ព្រះ​បន្ទូល​បន្ថែម​ថា ​កូវីដ​១៩​មិន​មែន​ប៉ះ​ពាល់តែសេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ។

«ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីស្ត្រី​»​ មាន​តួនាទី​ជា​អ្នក​សម្រប​សម្រួល​និង​ផ្ដល់​យោបល់​ជូន​រាជរដ្ឋាភិបាល​ ទាក់ទិន​នឹង​ការ​លើក​កម្ពស់​ស្ថានភាព​តួនាទី​ និង​សុខុមាលភាព​ស្ត្រី​កម្ពុជា៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG