ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្នុង​ទិវា​ជន​ភៀសខ្លួន​មាន​កំណត់​ត្រា​ជន​គ្មាន​ផ្ទះសំបែង​ចំនួន​៦៥​លាន​នាក់


ការ​ប្រារព​ទិវា​ជន​ភៀសខ្លួន​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជន​ភៀសខ្លួន កាល​ពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាម២០១៦។

មិន​មែន​តែ​ទ្វីប​អឺរ៉ុប​ទេ​ដែល​បាន​បិទ​ទ្វារ​មិន​ទទួល​យក​ពួក​ជន​ភៀស​ខ្លួន សម្រាប់​ពួក​ជន​ជា​ច្រើន​ដែល​បានរួច​ជីវិត​ពី​ការ​បាញ់​ដោយ​ពួក​ខ្មាន់​កាំភ្លើង ចម្ការមីន ទឹកទន្លេ​និង​ស្ទឹង​ដែល​ឡើង​ភ្លាមៗ​ និង​គ្រាប់​បែក​នៅ​តាម​ដង​ផ្លូវ​ សូម្បី​តែ​ជំរំ​ជន​ភៀស​ខ្លួន​ដែល​មាន​មនុស្ស​កុះករ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​ក៏​ពួក​គេមិន​អាច​ចូល​ទៅ​បាន​ដែរ។

បើតាម​ទីភ្នាក់ងារ​អ.ស.ប.​ខាង​ជន​ភៀស​ខ្លួន​ដែល​ហៅ​កាត់​ថា​ UNHCR ​ថា​ពួក​ជន​ទាំង​នេះ​ឋិត​នៅ​ក្នុង​ចំណោម​មនុស្ស​៦៥​លាន​៣​សែន​នាក់​នៅ​ទូទាំង​ពិភព​លោក​ដែល​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ពួក​គេ​ ហើយ​មាន​កំណើន​១០​ភាគរយ​លើស​ពី​ចំនួន​កាល​ពី​ឆ្នាំ​ទៅ​មិញ។ ​ពាក់​កណ្តាល​នៃ​ចំនួន​ជន​ទាំង​នេះ​ជា​កុមារ។​

លោក​ Filippo Grandi ​ប្រធាន​អង្គការ​ UNHCR ​បាននិយាយ​ថា៖ «មនុស្ស​២៤​នាក់​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​រៀង​រាល់​មួយ​នាទី។ ចំនួន​២ភាគ៣​នៃ​ក្រុម​ជន​ដែល​បាន​ខ្ចាត់​ព្រាត់ពី​ផ្ទះ​ដោយ​មាន​ការ​បង្ខិត​បង្ខំ​គឺជា​ក្រុម​ជន​ដែល​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​ផ្ទាល់។ ចំនួន​៩០ភាគ​រយ​នៃ​ក្រុម​ជន​ដែល​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​ដោយ​មាន​ការ​បង្ខិត​បង្ខំ​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​នៅ​ក្នុង​ប្រទេស​ក្រីក្រឬ​បណ្តា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម ​មិន​មែន​នៅក្នុង​ប្រទេស​មាន​ធន​ធាន​ច្រើន​ទេ»។

ចំនួន​ក្រុម​ជន​ភៀស​ខ្លួន​ជិត​១០​លាន​នាក់​ក្នុង​ពិភព​លោក​ជា​ប្រជាជន​ស៊ីរី។ជន​ជាតិ​ស៊ីរី​បី​លាន​នាក់​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាង​ ហើយ​ចំនួន​សល់​ពី​នេះ​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​នៅ​ខាង​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG