ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រារព្ធ​ទិវា​សេរីភាព​សារ​ព័ត៌​មាន​ពិភពលោក


អ្នក​កាសែត​ជា​មួយ​​នឹង​ស្កុត​នៅ​លើ​មាត់​របស់​ពួក​គេ បាន​ប្រមូល​ផ្តុំ​នៅក្នុងឱកាសនៃទិវាសេរីភាព​សារព័ត៌មាន​​​ពិភព​លោក នៅក្រុង​​Bujumbura ប្រទេស​ប៊ូរុណឌី នា​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ​២០១៥ ។
អ្នក​កាសែត​ជា​មួយ​​នឹង​ស្កុត​នៅ​លើ​មាត់​របស់​ពួក​គេ បាន​ប្រមូល​ផ្តុំ​នៅក្នុងឱកាសនៃទិវាសេរីភាព​សារព័ត៌មាន​​​ពិភព​លោក នៅក្រុង​​Bujumbura ប្រទេស​ប៊ូរុណឌី នា​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ​២០១៥ ។

ថ្ងៃអាទិត្យ​ម្សិលមិញ​ជា​ទិវា​សេរីភាព​កាសែត​ពិភពលោក​ ដែល​ជា​ថ្ងៃ​រំលឹក​ប្រចាំឆ្នាំ​មួយបាន​ត្រូវ​បង្កើតឡើង​ដោយ​អ.ស.ប.កាលពីឆ្នាំ១៩៩៣ ដើម្បី​គាំទ្រ​ និង​សម្តែង​ការ​អបអរសាទរ​ដល់​គោលការណ៍​ជា​មូលដ្ឋាន​នៃសេរីភាព​សារពត៌មាន​ ដែល​លោកប្រធានាធិបតី​បារ៉ាក់អូបាម៉ា​បាន​ព៌ណនាថា​ ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​លទ្ធិប្រជាធិបតេយ្យ។​

អ.ស.ប.បាន​និយាយ​ថា ​ទិវា​សេរីភាពកាសែត​ក៏​ជា​ឱកាសមួយ​ដែរ​សម្រាប់​ប្រាប់​ក្រុម​ពលរដ្ឋ​ឲ្យ​បាន​ដឹង​អំពី​ការរំលោភ​លើ​សេរីភាព​សារព័ត៌មាន ដែល​ជា​ការ​រំលឹក​មួយ​ថា​នៅ​ក្នុង​ប្រទេស​រាប់សិប​ក្នុង​ពិភពលោក។ ការ​បោះពុម្ពផ្សាយ​បានត្រូវ​ត្រួតពិនិត្យ ត្រូវពិន័យ ត្រូ​វផ្អាក​ និងត្រូវ​បិទ នៅ​ពេល​ដែល​ពួក​អ្នកកាសែត ពួក​បណ្ណាធិការ និង​ពួក​អ្នកបោះពុម្ព​ផ្សាយ​បាន​ត្រូវ​ធ្វើទុក្ខបុកម្នេញ ត្រូវ​វាយ​ប្រហារ ត្រូវឃុំឃាំង និងត្រូវធ្វើឃាត​ថែមទៀត​ផង។

នៅ​មុន​ទិវាសេរីភាព​សារព័ត៌មាន​ លោក​ប្រធានាធិបតី​អូបាម៉ាបានជួប​នៅ​ឯ​សេតវិមាន​កាល​ពីថ្ងៃ​សុក្រ​ជាមួយអ្នកកាសែត​អន្តោប្រវេសន៍​បី​នាក់​។ ​លោកបាន​មាន​ប្រសាសន៍ថា​អ្នកកាសែត​ទាំង​បី​នាក់នេះ​បានប្រឈម​មុខ​នឹង​ការ​ប្រព្រឹត្ត​យ៉ាង​ឃោរឃៅ​ទៅ​លើ​ពួក​គេនៅ​ក្នុង​ប្រទេស​ពួក​គេ ហើយ​នៅ​ពេល​នេះ​ពួក​គេកំពុង​បន្ត​ការ​ខិតខំប្រឹងប្រែង​ខាង​វិស័យ​សារព័ត៌មាន​របស់ពួក​គេ​នៅក្នុង​ស.រ.អា​ ដែលនៅ​ទី​នេះ​ពួក​គេ​បាន​ទទួល​សិទ្ធិ​ជ្រកកោន​ខាង​នយោបាយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG