ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អ្នក​កាសែត​មួយ​ទម្លាក់​សេរីភាព​ព័ត៌មាន​កម្ពុជា​ក្នុង​កម្រិត​ទាប​មិន​ធ្លាប់​មាន


អ្នក​កាសែត​ចំនួន​៧១​នាក់​ក្នុង​ពិភពលោក​ត្រូវ​គេ​សម្លាប់​ក្នុង​ឆ្នាំ​២០១៣​នេះ។
អ្នក​កាសែត​ចំនួន​៧១​នាក់​ក្នុង​ពិភពលោក​ត្រូវ​គេ​សម្លាប់​ក្នុង​ឆ្នាំ​២០១៣​នេះ។
វ៉ាស៊ីនតោន៖ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​ដាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​កម្ពុជា​ក្នុង​លំដាប់​ថ្នាក់​លេខ​១៤៣ គឺ​ធ្លាក់​ចុះ​២៦​ថ្នាក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ។ នេះ​បើតាម​របាយ​ការណ៍​ប្រចាំឆ្នាំ​ស្តីពី​សេរីភាព​សារព័ត៌មាន​ពិភពលោក​របស់​អង្គការ​នេះ ហើយ​ដែល​វីអូអេ​ទទួល​បាន​កាលពី​ថ្ងៃព្រហស្បតិ៍។

ចំណាត់​ថ្នាក់​នេះ គឺ​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​កម្ពុជា​គឺដោយ សារថា​កម្ពុជា​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​របបផ្តាច់ការ​ ហើយ​ស្ថានភាព​សារ ព័ត៌មាន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដែល​មាន​មូលដ្នាន​ក្នុង​ប្រទេស​បារាំង​នេះ ក៏​បាន​និយាយ​យោង​ទៅ​លើ​ការ​ចាប់ពិរុទ្ធ​ឲ្យធ្វើ​តាម​គោលការណ៍​ក្រសួង​ព័ត៌មាន​ទៅ លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស វិទ្យុ​បរទេស​ចាប់តាំង​ពីឆ្នាំ​២០១១ ការកាត់​ទោស​ម្ចាស់​ស្ថានីយ៍​វិទ្យុ​អេហ្វ អឹម​១០៥គឺ លោក​ ម៉ម សូណង់ដូ​ ដាក់​គុក ២០ឆ្នាំ ​កាធ្លាក់​ចុះ​សេរីភាព​ទទួល​ព័ត៌មាន ការសម្លាប់​អ្នកកាសែត និង​គំរាម​សម្លាប់​អ្នកការសែត​ដែល​ហ៊ាន​បក​អាក្រាត​អំពើរ​ពុករលួយ​និង​អំពើ​ខុស​ច្បាប់​ របស់​រដ្ឋាភិបាល។

ទោះជា​យ៉ាងណា​ក៏ដោយ​ចំណាត់​ថ្នាក់​នោះ​គឺ​ប្រសើរ​ជាង ប្រទេសសិង្ហបូរី ម៉ាឡេស៊ី ហ្វ៊ីលីពីន ឡាវ គុយបា ភូមា ស៊ូដង់ យេមែន ជាដើម។ ដោយ​ឡែក​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​បំផុត​គឺ​ប្រទេស​ហ្វាំងឡង់ ហូឡង់​និង​ណ័វ៉េ។

អ្នក​កាសែត​ចំនួន​៧១​នាក់​ក្នុង​ពិភពលោក​ត្រូវ​គេ​សម្លាប់​ក្នុង​ឆ្នាំ​២០១៣​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG