ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពាន​រង្វាន់បាល់​ទាត់​​​ពិភពលោក​​​វគ្គ​​​៨​​​ក្រុម​​​ចុងក្រោយ​​​ចាប់​​​ផ្ដើម

អ្នកចាំទីអាល្លឺម៉ង់ Harald Schumacher (ឆ្វេង) និង​​​ខ្សែ​​​ការពារ Hans-Peter Briegel (ស្តាំ) រារាំង​​​ការ​​​ស៊ុត​​​បញ្ចូល​​​ទី​​​របស់​​​កីឡាករ​​​បារាំង William Ayache ក្នុង​​​ការ​​​ប្រកួត​​​បួន​​​ក្រុម​​​ចុង​​​ក្រោយ​​​នៅ​​​ World Cup ឆ្នាំ​​​១៩៨៦ ក្នុង​​​ទីក្រុង​​​ប្រទេសម៉ិកស៊ិក

ប្រទេសបារាំង​នឹង​ប្រកួត​ជា​មួយ​ប្រទេស​អាល្លឺម៉ង់​ នៅ​ទីក្រុង​ Rio​ de​ Janeiro នៅ​ម៉ោង​១១​យប់​ ម៉ោង​នៅ​កម្ពុជា។

បារាំង​បាន​លេង​ឈ្នះ​អាល្លឺម៉ង់​៤​ដង​ ក្នុង​ការ​ប្រកួត​៦​ដងចុង​ក្រោយ​នេះ​ ហើយ​បាន​ឈ្នះ​ពាន​ពិភពលោក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​១៩៩៨។​ អាល្លឺម៉ង់​បាន​ឈ្នះ​ពាន​ពិភពលោក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​ ១៩៩០​ ដោយ​ក្រុម​កីឡា​ប្រទេស​អាល្លឺម៉ង់​ខាង​លិច។​

ម្ចាស់ជើង​ឯកពាន​ពិភពលោក​៥​ដង​ គឺប្រទេស​ប្រេស៊ីល​ ដែល​នឹង​ប្រកួត​ជា​មួយ​ប្រទេស​កូឡុំប៊ី​ នៅ​ក្រុង​ Fortaleza។​ កូឡុំប៊ី​ មិន​ដែល​បាន​ឈ្នះ​ពាន​ពិភពលោក​នេះទេ។​

ការ​ប្រកួត​១​ភាគ​៤​ផ្ដាច់​ព្រាត់​ ២​ក្រុម​ទៀត​ នឹង​លេង​នៅ​ថ្ងៃ​សៅរ៍ ដែល​មាន​ក្រុម​អាហ្សង់ទីន​ប្រកួត​ជា​មួយ​ក្រុម​បែលហ្សិក​នៅ​ក្រុង​ Brasilia​ និង​ហុឡង់ដ៍​ត្រូវប៉ះ​ជា​មួយ​ប្រទេសកូស្តារីកានៅ​ក្រុង​ Salvador។​

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់​កំពូល​នេះ​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ នៅ​ទីក្រុង​ Rio​ de​ Janeiro ប្រទេស​ប្រេស៊ីល៕

XS
SM
MD
LG