ភ្នំពេញ៖ នៅពេលដែលអាណត្តិរបស់លោកបានចាប់ផ្តើមកាលពីពេលថ្មីៗនេះ លោក ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានផ្តោតសំខាន់ទៅលើពលរដ្ឋខ្មែរវ័យក្មេង។ លោកក៏បានផ្តួចផ្តើមគំនិតបង្កើតក្រុមប្រឹក្សាយុវជនរបស់ឯកអគ្គរដ្ឋទូតផងដែរ។ តើហេតុអ្វីបានជាសហរដ្ឋអាមេរិកផ្តោតសំខាន់ទៅលើយុវជន? ហើយតើយុវជនសំខាន់យ៉ាងដូចម្តេចសម្រាប់ដំណើរការអភិវឌ្ឍប្រទេស? លោក សន មគ្គិនថស្ស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ បកស្រាយនៅក្នុងកម្មវិធីហេឡូវីអូអេថ្ងៃច័ន្ទ ទី២៧ខែសីហា ឆ្នាំ២០១២។