វ៉ាស៊ីនតោន៖ ព្រះពុទ្ធសាសនាត្រូវបានមើលឃើញថា បានចូលរួមអភិវឌ្ឍសង្គមគួរឲ្យកត់សម្គាល់។ ជាអាថ៌ ព្រះតេជគុណ ហឿន សំនៀង ដែលប្រសូត្រនៅឆ្នាំ ១៩៨០ នោះ បានបង្កើតសមាគមជីវិត និងក្តីសង្ឃឹម និងជានាយកប្រតិបត្តិនៃសមាគមនេះតាំងពីឆ្នាំ ២០០៥។ សមាគមន៍នេះបានជួយធ្វើឲ្យប្រសើរឡើង និងផ្តល់ក្តីសង្ឃឹមដល់កុមារ និងស្រ្តីក្រីក្រកម្ពុជាជាច្រើនតាមរយៈគម្រោងមជ្ឈមណ្ឌលអភិវឌ្ឍកុមារកំព្រា កម្មវិធីបណ្តុះបណ្តាលដេរប៉ាក់ ភាសាបរទេស និងគម្រោងនិរន្តរភាពសហគមន៍។ បច្ចុប្បន្នព្រះតេជគុណ ហឿន សំនៀង កំពុងសិក្សាយកបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅសាកលវិទ្យាល័យហាវដ (Harvard) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ ព្រះតេជគុណក៏មានស្នាដៃជាច្រើនទៀតក្នុងការអភិវឌ្ឍសង្គមដូចជា ធ្វើជាចៅអធិការរងនៅវត្តដំណាក់ខេត្តសៀមរាប ប្រធានគណៈកម្មការនាយកនៃអង្គការ ហ្យូររ៉េដូ (HURREDO) ប្រធានបណ្តាញអង្គការក្រៅរដ្ឋាភិបាលនៅខេត្តសៀមរាប ប្រធានបណ្តាញសង្គមស៊ីវិលប្រឆាំងនឹងពលកម្មកុមារនៅខេត្តសៀមរាប និងប្រធានសាខាកម្មវិធីមជ្ឈមណ្ឌលសង្គ្រោះកម្ពុជា។ល។
នៅក្នុងកម្មវិធីសំឡេងជំនាន់ថ្មីទី១២នេះ ព្រះតេជគុណសំនៀង បានមានសង្ឃដីកាថា «បើយើងបម្រើបុគ្គល វាបានប្រយោជន៍ត្រឹមតែបុគ្គល។ បើយើងយកចំណេះដឹងទៅបម្រើប្រទេសជាតិ វានឹងបានប្រយោជន៍ដល់ប្រទេសជាតិ។ ដូច្នេះវាអាស្រ័យលើបុគ្គលម្នាក់ៗ [ថាតើត្រូវ] ឲ្យតម្លៃខ្លួនឯងត្រឹមតែជាខ្ញុំរបស់បុគ្គល ឬក៏ជាខ្ញុំរបស់ជាតិយើង។ បើយើងដាក់តម្លៃខ្លួនយើងធ្វើជាមនុស្សរបស់បុគ្គល យើងត្រូវបានបុគ្គលគ្រប់គ្រង ហើយបើយើងធ្វើខ្លួនយើងជាមនុស្សរបស់ប្រទេសយើង ប្រជាជនរបស់យើងជាអ្នកគ្រប់គ្រងយើង»។