ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុអ្វី​បានជា​មេដឹកនាំ​កូរ៉េ​ខាងជើង​គីម ជុងអ៊ុន មិន​ចូលរួម​ពិធី​ដ៏សំខាន់​មួយ​របស់​ជីតា​ខ្លួន


Kim Jong Unមេដឹក​នាំកូរ៉េ​ខាង​ជើង​គីម ជុងអ៊ុន បាន​មកដល់​ស្ថានីយ៍​រថភ្លើងក្នុង​ទីក្រុង​ Dong Dang ប្រទេស​វៀតណាមកាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
Kim Jong Unមេដឹក​នាំកូរ៉េ​ខាង​ជើង​គីម ជុងអ៊ុន បាន​មកដល់​ស្ថានីយ៍​រថភ្លើងក្នុង​ទីក្រុង​ Dong Dang ប្រទេស​វៀតណាមកាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

មេដឹក​នាំកូរ៉េ​ខាង​ជើង​គីម ជុងអ៊ុន មិន​បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​ដូច​ដែល​ធ្លាប់​ធ្វើ​ជា​ប្រចាំ​នៅ​ក្នុង​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ​នៅ​ថ្ងៃ​ឈប់​សម្រាក​ខាង​នយោបាយ​ដ៏​សំខាន់​បំផុត​កាល​ពី​ថ្ងៃ​ពុធ​ដែល​ជា​អវត្តមាន​មិន​ធម្មតា​មួយ​នៃ​សេចក្តី​រាយការណ៍​ដែល​មាន​ជា​ទម្លាប់​នៃ​ពិធី​ផ្លូវ​ការណ៍។

ដោយ​វិនិច្ឆ័យ​ពី​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​គីម ជុងអ៊ុន មិនបាន​ធ្វើការបង្ហាញ​ខ្លួនជា​សាធារណៈ​ក្នុង​អំឡុង​នៃការឈប់​សម្រាក​ទិវា​ព្រះអាទិត្យ​ឬ​Day​of​ the​ Sun ​របស់​កូរ៉ូខាង​ជើង ដែល​កត់សម្គាល់​ខួបកំណើត​របស់​លោក​គីម អៀវ​ស៊ុង ជា​ជីតា​របស់​គីម ជុងអ៊ុន ដែល​ជាខ្មោច​មេដឹកនាំ​បង្កើត​ប្រទេស​កូរ៉េខាង​ជើង។

ជា​ធម្មតា​កាសែត​ផ្លូវការ Rodong Sinmun រាយការណ៍​មួយថ្ងៃ​បន្ទាប់ពី​ថ្ងៃឈប់​សម្រាក​ថា គីម ជុងអ៊ុន បាន​ទៅទស្សនា​សពដែល​រក្សាទុក​របស់ជីតា​ខ្លួនដែល​បាន​តម្កល់​ទុក​នៅវិមាន​ព្រះអាទិត្យ​គីម ស៊ូសាន​នៅក្នុងរដ្ឋធានី​ព្យុងយ៉ាង។

ទោះជា​យ៉ាងណា​ក៏​ដោយ កាសែត​នោះកាល​ពីថ្ងៃ​ព្រហស្បត៍ បាន​រំឮក​មន្រ្តី​ជាន់ខ្ពស់​ផ្សេង​ទៀត បានគោរព​វិញ្ញាណ​ក្ខន្ធ​ណនៅវិ​មាននោះ​ដែលមាន​ការ​តម្កល់​សព​របស់​គីម ជុងអ៊ីល​ ដែលជា​ឪពុករ​បស់​គីម ជុងអ៊ុន។

ហេតុផល​នៃអវត្តមាន​របស់​គីម ជុងអ៊ុន មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ។ អ្នក​សង្កេត​ការណ៍ និយាយ​ស្មានៗ​ពីការ​ជាប់ទាក់​ទិននឹង​ការមិនបង្ហាញ​ខ្លួនរ​បស់គីម ជុងអ៊ុន​ទៅនឹង​មេរោគ​កូរ៉ូណា ដែល​កូរ៉េ​ខាងជើង អះអាង​ថា បាន​ការពារ​បាន។

អ្នក​សង្កេត​ការណ៍​ខ្លះ​ទៀត និយាយ​ថា គីម ជុងអ៊ុន ប្រហែល​កំពុងប៉ុន​ប៉ងផ្តាច់​ខ្លួនពី​មេដឹក​នាំមុនៗ​របស់​ខ្លួន។

លោក Ramon Pacheco Pardo ជាអ្នក​ឯកទេស​អំពីកូរ៉េ​ដែលបង្រៀន​នៅ​មហា​វិទ្យាល័យ King’s College ក្នុង​ទីក្រុង​ឡុងដ៍ និយាយ​ថា «វាជាការ​ងាយស្រួល​និយាយ​ថា អវត្តមាន​របស់​គីម ជុងអ៊ុន​កាលពី​ម្សិលមិញ ជាការ​ចំឡែក។ការណ៍​នេះ ផ្ទុយស្រឡះ​ទៅនឹង​ការនិយាយ​របស់កូរ៉េ​ខាងជើង​ថា កូរ៉េខាង​មានសភាព​ធម្មតា​នោះ»។

ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ កូរ៉េ​ខាង​ជើង បានចាត់​វិធានការ​យ៉ាងខ្លាំង​ដើម្បីរាំង​ខ្ទប់ការ​ផ្ទុះឡើង​នូវមេរោគ​កូរ៉ូណា រួមមាន​ការបិទព្រំដែន​របស់ខ្លួននិង​ការដាក់​មនុស្ស​រាប់ពាន់​នាក់​ឲ្យនៅដាច់​ពីគេ​ជាបណ្តោះ​អាសន្ន។ ទោះជាយ៉ាង​ណា​ក៏​ដោយ កូរ៉េ​ខាង​ជើង អះអាង​ថា ខ្លួនមិន​មាន​មេរោគ​កូរ៉ូណា៕

XS
SM
MD
LG