ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ទោះ​បី​ជា​មាន​​បណ្តាញ​ទូរស័ព្ទ​បន្ទាន់​ក្តី​​ ជម្លោះ​រវាង​ចិន​និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​នៅ​តែ​កើត​មាន


រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ផ្ដល់​ឲ្យ​ដោយ​ក្រុមការងារ​ល្បាត​ដែនសមុទ្រ​របស់​ហ្វីលីពីន​នេះ បង្ហាញ​ពី​នាវា​របស់​ចិន​ស្ថិត​នៅតំបន់​​ថ្មប៉ប្រះទឹក Whitsun ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

អ្នក​វិភាគ​លើក​ឡើង​ថា​ ការកើន​ឡើង​នូវ​ប្រព័ន្ធ​បណ្តាញ​ទូរស័ព្ទ​បន្ទាន់សម្រាប់​ដោះ​ស្រាយ​វិបត្តិ​រវាង​ប្រទេស​ចិន​និង​ប្រទេស​អាស៊ី​មួយ​ចំនួន​បាន​បង្ហាញ​ថា​ រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​មាន​បំណង​ពង្រឹង​ទំនាក់​ទំនងរបស់​ខ្លួន​ជា​មួយ​ប្រទេស​ទាំង​នោះ ប៉ុន្តែ​មិន​ដោះ​ស្រាយ​បញ្ហា​ទ្រង់​ទ្រាយ​ធំ​ ដែល​អាច​បង្ក​ទៅ​ជា​ជម្លោះ​នោះ​ទេ។​

មន្ត្រី​ក្រុង​ប៉េកាំង​រំពឹង​ថា​ ការ​តភ្ជាប់​បណ្តាញ​ទូរស័ព្ទ​នេះ​បង្ហាញថា​ «យើង​កំពុងសហការ​គ្នា» ​ប៉ុន្តែ​ពុំ​មាន​ការ​ផ្លាស់​ប្តូរ​នូវ​គោល​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ក្បែរ​ខាង​មាន​ការ​ស្ងប់​ចិត្ត​នោះ​ទេ។ ​នេះ​បើ​តាម​ការបញ្ជាក់​របស់សាស្ត្រាចារ្យ​ Alexander Vuving ​នៃមជ្ឈមណ្ឌលអាស៊ី​ប៉ាស៊ីហ្វិក​ Daniel K. Inouye ​សម្រាប់​ការ​សិក្សា​សន្តិសុខ​ នៅ​រដ្ឋ​ហាវ៉ៃ​ សហរដ្ឋ​អាមេរិក។ ​លោក​ជឿ​ជាក់​ថា​ សកម្ម​ភាព​ជា​ច្រើន​ ដែល​ធ្វើឲ្យ​ប្រទេស​មាន​ជម្លោះដែន​ទឹក​ជា​មួយ​ចិន​ខឹង​សម្បា​នោះ​ ត្រូវ​បាន​រៀប​ចំ​ទុក​ជា​មុន​ ដោយ​មិន​បាន​កើត​ឡើង​ភ្លាមៗ​នោះ​ទេ។​ ​

អ្នក​វិភាគ​ជឿ​ថា បណ្តាញ​ទំនាក់​ទំនង​ទូរស័ព្ទ​បន្ទាន់​នៃ​កង​នាវា​ជើង​ទឹក​នឹង​ធានា​ដល់​សុឆន្ទៈនៃ​ទំនាក់​ទំនង​វៀតណាម​និង​ចិន ​លុះត្រា​តែ​ផែន​ការ​បន្ទាប់​ត្រូវ​បាន​រៀប​ចំឡើង។ ប្រទេស​ទាំង​ពីរ​នេះ​ មាន​ភាព​រកាំ​រកូស​ជា​មួយ​គ្នាអស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ​ ​ក្នុងការរកប្រេងក្នុង​តំបន់ជម្លោះដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។​ កាល​ពី​ឆ្នាំ​ទៅ ប្រទេស​វៀតណាមបានប្រឆាំង​តវ៉ាជា​មួយ​ប្រទេស​ចិន​ចំពោះ​ការ​ពន្លិចទូក​នេសាទ​របស់​វៀតណាម​មួយ​គ្រឿង។​ ​

ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់​ជា​ដំណោះ​ស្រាយ​ទូទៅ​មួយសម្រាប់​ប្រទេស​ចិន។​ ខ្សែ​ទូរស័ព្ទយោធា​បន្ទាន់នេះ​អាច​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវទំនាក់​ទំនង​ ដោះ​ស្រាយ​ និង​កាត់​បន្ថយហានិភ័យ​នៃ​ជម្លោះ។​ នេះ​បើ​យោង​ទៅ​តាមការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​ព័ត៌មាន​រដ្ឋ​ចិន​ Global Times​ ក្នុង​ឆ្នាំ​២០១៨៕​

XS
SM
MD
LG