ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើបេក្ខជន​ណា​ជា​អ្នកឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០២០ នេះ?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ការ​ស្ទង់​មតិ​នានាបាន​បង្ហាញ​ថា បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden កំពុង​នាំ​មុខ​គូ​ប្រជែង​របស់​លោក គឺ​លោក​ប្រធានាធិបតី Donald Trump។ ទោះបីជា​ការ​ស្ទង់​មតិ​ អាចបង្ហាញ​ឲ្យ​ដឹង​អំពី​ប្រជា​ប្រិយភាព​របស់​បេក្ខជន​ក្នុង​ដំណាក់កាល​ណា​មួយ​ក៏​ដោយ ក៏​ការ​ស្ទង់​មតិ​ទាំងនោះ​ជាទូទៅ​មិន​បាន​ទស្សន៍ទាយ​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ។ អ្នកយក​ព័ត៌មាន​របស់​វីអូអេ​ប្រចាំ​នៅ​សេតវិមាន​អ្នកស្រី Patsy Widakuswara បាន​សម្ភាស​អ្នក​ជំនាញ ២ រូប ដែល​បាន​ព្យាករណ៍​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដោយ​មិន​អាស្រ័យ​ទៅ​លើ​ការ​ស្ទង់​មតិ​​នោះទេ ប៉ុន្តែ​ផ្អែកលើ​វិធីសាស្ត្រ​នៃ​ការ​ទស្សន៍ទាយ​របស់ពួក​គេ​ផ្ទាល់។ លោក ជ្រា​ វណ្ណារិទ្ធ ជូនសេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG