ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ WHO នឹង​សម្រេច​ប្រកាស​ ប្រសិន​បើ​កូរ៉ូណាវីរ៉ុស​ក្លាយ​ជា​ស្ថានភាព​អាសន្ន​សុខភាពសកល​


រូបឯកសារ៖ បុគ្គលិកពាក់ម៉ាសពេលកំពុងដើរតាមដងផ្លូវនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកពាក់ម៉ាសពេលកំពុងដើរតាមដងផ្លូវនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

នាយកអង្គការ​សុខភាព​ពិភពលលោក WHO បាន​និយាយ​ថា​ ខ្លួន​នឹង​សម្រេច​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ថាតើ​នឹង​ត្រូវ​ប្រកាស​ការផ្ទុះឆ្លង​រាលដាល​កូរ៉ូវីរ៉ុស​ដែលឥឡូវ​នេះ​បាន​សម្លាប់​មនុស្ស១៧០នាក់​ថាជា​ស្ថានភាព​អាសន្នសុខភាព​សកល​ឬ​ក៏​យ៉ាងណា។

អង្គការ WHO បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា ​ការផ្ទុះនេះ​មិនទាន់​ជា​ស្ថានភាព អាសន្ន​នៅឡើយ​ទេ ​ដោយ​ពេលនោះ​មាន​ការអះអាង​ឆ្លងមេរោគ​តែ​៧៧១១ករណីប៉ុណ្ណោះ​ រួមទាំង​ករណី​ឆ្លងថ្មី​ទៀត​ចំនួន​ជាង១៧០០ករណី​កាល​ពី​ថ្ងៃពុធ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅឯ​ទីស្នាក់ការ​អង្គការ WHO ក្នុង​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃពុធ​ មួយថ្ងៃ​បន្ទាប់​ពី​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ថា «ការបន្តកើនឡើង​ករណី​ឆ្លងរាលដាល​ និង​ភស្តុតាង​ពី​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ខាងក្រៅ​ប្រទេសចិន​គឺ​ពិតណាស់​ជាក្តី​កង្វល់​យ៉ាង​ខ្លាំង។ បើទោះបី​ជា​ករណី​ឆ្លង​នៅ​ក្រៅ​ប្រទេសចិន​មាន​ចំនួន​តិច​ក៏​ដោយ ក៏​ការឆ្លងនេះ​អាច​នឹង​ផ្ទុះឡើង​កាន់​តែ​ខ្លាំង»។

ប្រទេស​ជាច្រើន​បាន​ជម្លៀស​ប្រជាជន​របស់​ពួកគេ​ចេញ​ពី​ទីក្រុងវូហាន​ ប្រទេសចិន​ ដែល​ជា​ទីកន្លែង​ផ្ទុះមេរោគ​នេះ​ឡើង។ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​មួយ​ចំនួន​បាន​ផ្អាក​ជើង​ហោះហើរ​ចេញ​ពី​ប្រទេសចិន។ លោក Tedros បាន​និយាយ​ថា​ ៩៩ភាគរយ​នៃ​ការអះអាង​ឆ្លងមេរោគ​គឺ​នៅក្នុង​ប្រទេសចិន។ ប្រទេស១៥ផ្សេងទៀត​បាន​អះអាង​ថា​មាន​ករណី​ឆ្លង​កូរ៉ូណាវីរ៉ុស​៦៨ករណី។ ហើយ​ចំនួន​មនុស្ស​ស្លាប់​ទាំង១៧០នាក់​គឺ​នៅក្នុង​ទីក្រុងវូហាន​និងខេត្តហ៊ូពៃ។ ចំនួន​ករណី​ឆ្លងវីរ៉ុស​កូរ៉ូណា​ថ្មី​ឥឡូវនេះ​បាន​កើនឡើង​លើស​ពី​ចំនួន​ករណីឆ្លង ជំងឺ SARS កាល​ពី២០០២​ និងឆ្នាំ​២០០៣ ដែល​បាន​សម្លាប់​មនុស្ស៨០០នាក់​នៅ​ទូទាំងពិភពលោក៕

XS
SM
MD
LG