ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពស៊ាំនឹងថ្នាំអង់ទីប៊ីយ្យូទិចកើន​ខ្លាំងឡើង ​ដោយ​មិន​ទាន់​មានឱសថ​ថ្មី​នៅ​ឡើយ


រូបឯកសារ៖ ប្រភេទថ្នាំអង់ទីប៊ីយ្យូទិច
រូបឯកសារ៖ ប្រភេទថ្នាំអង់ទីប៊ីយ្យូទិច

កាល​ពី​ឆ្នាំ​ទៅមិញ​ របាយការណ៍​មួយ​របស់​អ.ស.ប.បាន​ទស្សន៍​ទាយ​ថា​ ការស៊ាំ​នឹង​ឱសថ​ប្រឆាំង​នឹង​មេរោគ​អាច​បណ្តាល​ឱ្យមាន​មនុស្ស​១០​លាននាក់​ស្លាប់​រៀង​រាល់​ឆ្នាំមិន​ហួស​ពី​ឆ្នាំ២០៥០ទេ​ ហើយ​ការណ៍​នេះ​នាំ​ឱ្យមាន​វិបត្តិ​ហិរញ្ញវត្ថុ​ផង​ដែរ។​

អង្គការ​សុខ​ភាព​ពិភព​លោក​និយាយ​ថា​ មានមនុស្ស​យ៉ាង​តិច​ណាស់៧សែន​នាក់បាន​ស្លាប់​រៀង​រាល់​ឆ្នាំ​ដោយសារ​ជំងឺ​ដែល​ស៊ាំ​នឹង​ថ្នាំ​ដោយ​មានរួម​បញ្ចូល​មនុស្ស​ ២សែន​៣ម៉ឺន​នាក់ ដែល​បាត់​បង់​ជី​វិត​ដោយសារ​រោគ​របេង​ដែល​ស៊ាំ​នឹង​ឱសថ​ច្រើន​មុខ។

កាល​ពី​ឆ្នាំ​ទៅមិញ​ របាយការណ៍​មួយ​របស់​អ.ស.ប.បាន​ទស្សន៍​ទាយ​ថា​ ការស៊ាំ​នឹង​ឱសថ​ប្រឆាំង​នឹង​មេរោគ​អាច​បណ្តាល​ឱ្យមាន​មនុស្ស​១០​លាននាក់​ស្លាប់​រៀង​រាល់​ឆ្នាំមិន​ហួស​ពី​ឆ្នាំ២០៥០ទេ​ ហើយ​ការណ៍​នេះ​នាំ​ឱ្យមាន​វិបត្តិ​ហិរញ្ញវត្ថុ​ផង​ដែរ។​

អង្គការ​ WHO​ និយាយថា ការ​គំរាមកំហែងដល់សុខភាពមានផល​ប៉ះពាល់ដល់មនុស្ស​គ្រប់គ្នា។ ​ក៏​ប៉ុន្តែ​មនុស្ស​ដែលអាច​មានគ្រោះថ្នាក់​ជាង​គេ​មានរួម​បញ្ចូល​ពួក​មនុស្ស​ដែល​មានប្រព័ន្ធការពារ​នឹងជំងឺ​ខ្សោយ ​មនុស្ស​ចាស់ ​មនុស្ស​ទទួល​ការព្យាបាលបែប​ chemotherapy ជនត្រូវ​វះ​កាត់និង​ពួក​អ្នកជំងឺទទួល​ការ​ផ្សាំ​សរីរាង្គ។​

លោក Peter Beyer ជា​ទី​ប្រឹក្សា​ជាន់ខ្ពស់របស់​អង្គការ​ WHO អំពីបញ្ហា​មេរោគ​ស៊ាំ​នឹង​ថ្នាំ។លោក​និយាយ​ថា​ថ្នាំអង់ទីប៊ីយ្យូទិច ៥០កំពុងអភិវឌ្ឍ ក៏​ប៉ុន្តែ​ភាគច្រើន​នៃ​ឱសថ​ទាំងនេះ​មាន​អត្ថប្រយោជន៍​មាន​កម្រិត​នៅ​ពេល​ប្រៀបធៀប​ជាមួយ​ថ្នាំអង់ទីប៊ីយ្យូទិច ​ដែល​មានរួចហើយ។​ លោក Peter Beyer និយាយ​ថា​៖

‍«ជា​ការ​ពិត​យើងគ្មាន​ថ្នាំអង់ទីប៊ីយ្យូទិច ​ដែល​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​ទាំង​នេះ​ទេ​ហើយ...គេ​ប្រហែល​ត្រូវ​ការ​ពេល​១០​ឆ្នាំ​ដើម្បី​អភិវឌ្ឍ​ថ្នាំ​ antibiotic ថ្មី​មួយ។ ​ដូច្នេះ​ប្រសិនបើ​លោកអ្នក​វិលត្រឡប់​ទៅ​កាន់​ដំណាក់ការ​ទី​មួយ​វិញ យើង​ដឹង​ច្បាស់​លាស់​អំពីអ្វី​ដែល​ល្អ​បំផុត អ្វី​ដែល​យើង​អាចផលិត​បានក្នុងពេល១០ឆ្នាំទៀត។ហើយ​ យើង​ឃើញពិត​ប្រាកដ​អំពីអ្វី​ដែល​ជា​ការ​ខ្វះ​ខាត​ដើម្បី​ទប់ទល់​នឹង​ការគំរាម​កំហែងបច្ចុប្បន្ន​នេះ»។

លោក Beyer ថ្លែងថា​តាម​វិទ្យាសាស្ត្រ ជាការពិបាក​ណាស់​ក្នុងការ​ផលិត​ថ្នាំ​អង់ទីប៊ីយ្យូទិច​ថ្មីៗ។ លោក​និយាយ​ថា​ មាន​បញ្ហា​មួយ​ទៀត​គឺ​ថា​ មានការ​លើកទឹកចិត្ត​ខាងហិរញ្ញវត្ថុ​តិច​តួច​ដើម្បីឱ្យក្រុមហ៊ុន​ឱសថអភិវឌ្ឍ​ឱសថ​ថ្មីមួយ។លោក​និយាយ​ថា​មានការ​ប្រថុយ​ប្រថាន។​ គេ​ត្រូវការ​ពេលវេលា​និង​ប្រាក់កាស​ច្រើន​ហើយ​កម្រៃដែលនឹង​បាន​មកវិញ​ទំនង​ជា​តិចតួច។​

លោក​ Beyer និយាយ​ប្រាប់វីអូអេ​ថា​ ទោះជា​យ៉ាង​ណា​ក៏​ដោយក៏លោក​មាន​ជំនឿថាឧស្សាហកម្ម​ឱសថ​នឹងផ្លាស់ប្តូរគោលជំហរហើយ​អភិវឌ្ឍ​ថ្នាំអង់ទីប៊ីយ្យូទិចថ្មីៗ​ពី​ព្រោះពួក​គេ​ក៏​ត្រូវ​ការថ្នាំ​ថ្មីៗដែរ។ លោក Peter Beyer និយាយថា៖

«ជាឧទាហរណ៍​ ប្រសិន​បើ​ពួកគេចង់លក់​ថ្នាំ​សម្រាប់​ធ្វើ chemotherapy ពួក​គេ​ប្រាកដ​ជា​ត្រូវការ​ថ្នាំអង់ទីប៊ីយ្យូទិចមានប្រសិទ្ធភាព​ពីព្រោះបើមិនដូច្នេះ​ទេ​លោកអ្នកមិន​អាច​ធ្វើ chemotherapy ប្រកប​ដោយ​ប្រសិទ្ធភាពទេ​ ជាពិសេស​នៅ​ក្នុង​ប្រទេស​នានា​ដូចជា​ប្រទេស​ឥណ្ឌា​ ឬ​ប្រទេសបង់ក្លាដេស ដែលនៅទីនោះ​ការ​ត្រួតត្រា​ការបញ្ចៀស​កុំឱ្យមាន​ការឆ្លងរោគ​ទំនងជាមិនសូវ​មានប្រសិទ្ធិភាពទេ។ ដូច្នេះ ខ្ញុំ​យល់​ថា​នៅ​ពេល​ណា​មួយ​ឧស្សាហកម្មឱសថ​នឹង​ផ្លាស់​ប្តូរ​គោលជំហរ។​នេះជា​សេចក្តី​សង្ឃឹម​របស់យើង។ហើយ ជា​ការ​ពិត យើង​ក៏ខិតខំ​ព្យាយាម​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាលឱ្យ​បណ្តាក់​ទុនក្នុងការ​ផលិត​ថ្នាំថ្មីៗ​ទាំង​នេះ​ដែរ។‍»‍

លោក Beyer និយាយ​ថា​ នៅពេលជា​មួយ​គ្នា​នេះ​វិធានការមួយ​ក្នុង​បណ្តា​វិធានការ​នានា​អស់​សោហ៊ុយ​តិច​គឺ​ការ​បញ្ចៀស​កុំ​ឱ្យមាន​ការ​ឆ្លង​រោគ​នៅ​ក្នុង​មន្ទីរ​ពេទ្យ។​លោក​ថ្លែងថា​ជាជាង​ផលិត​ឱសថ​ថ្មីៗ​ដើម្បី​ព្យាបាល​មនុស្ស​ដែលឆ្លងជំងឺ​ក្នុង​មន្ទីរ​ពេទ្យ​ ជា​ការល្អ​ប្រសើរ​ដោយ​ការពារ​ពួកគេ​មិនឱ្យ​ឆ្លង​រោគ​ជាដំបូង៕

ប្រែសម្រួលដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG