ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Don McGahn មេធាវី​ប្រចាំ​សេតវិមាន​អាមេរិក នឹង​ចាកចេញ​ពី​តំណែង


លោក Don McGahn មេធាវី​ប្រចាំ​សេតវិមាន​អាមេរិកថ្លែង​នៅ​ក្នុងសន្និសីទសកម្មភាពនយោបាយអភិរក្ស​កាលពី​ថ្ងៃព្រហស្បតិ៍​ទី​២២ ខែ កុម្ភៈ ឆ្នាំ ២០១៨។
លោក Don McGahn មេធាវី​ប្រចាំ​សេតវិមាន​អាមេរិកថ្លែង​នៅ​ក្នុងសន្និសីទសកម្មភាពនយោបាយអភិរក្ស​កាលពី​ថ្ងៃព្រហស្បតិ៍​ទី​២២ ខែ កុម្ភៈ ឆ្នាំ ២០១៨។

លោក Donald Trump បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក Don McGahn មេធាវី​ប្រចាំ​សេតវិមាន​ដែល​ត្រៀម​នឹង​ចាកចេញ​ពី​តំណែង​គឺ​ជា «បុរស​ដ៏​អស្ចារ្យ» ម្នាក់ ដែល​លោក​មាន «ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​យ៉ាង​ច្រើន»។ លោក Trump រំពឹង​ថា លោក Don McGahn «ប្រហែល​ជា​នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​ផ្នែក​ឯកជន​វិញ»។

លោក​មេធាវី​ប្រចាំ​សេតវិមាន​រូប​នេះ​ត្រូវ​បាន​មន្ត្រី​ជំនិត​នានា​របស់​លោក Trump រិះគន់​ថា​មាន​ទំនាក់ទំនង​ជ្រាលជ្រៅ​ជាមួយ​នឹង​មេធាវី​ពិសេស​លោក Robert Mueller ដែល​កំពុង​ស៊ើប​អង្កេត​អំពី​ទំនាក់ទំនង​រវាង​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក Trump ជាមួយ​និង​រដ្ឋាភិបាល​រុស្ស៊ី។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «លោក Don McGhan ដែល​ជា​មេធាវី​ប្រឆាំង​សេតវិមាន​នឹង​ចាកចេញ​ពី​តំណែង​របស់​លោក​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ។ ខ្ញុំ​បាន​ធ្វើការ​ជាមួយ​នឹង​លោក McGhan អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​ខ្ញុំ​ពិតជា​ថ្លែង​អំណរ​គុណ​ណាស់​ចំពោះ​កិច្ចការ​របស់​លោក»។

លោក Trump បាន​និយាយ​ថា លោក McGhan នឹង​ចាកចេញ​ពី​តំណែង​របស់​លោក​បន្ទាប់ពី​បាន​មើល​ការ​ខុស​ត្រូវ​លើ​យុទ្ធនាការ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រឹទ្ធសភា​ឯកភាព​ចំពោះ​ការ​តែងតាំង​ចៅក្រម​សាលា​ឧទ្ធរណ៍​សហព័ន្ធ​លោក Brett Kavanaugh ឲ្យ​ធ្វើ​ជា​ចៅក្រម​តុលាការ​កំពូល។

ការ​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​ការ​ចាកចេញ​របស់​លោក McGhan ពី​តំណែង​ជា​មេធាវី​ប្រចាំ​សេតវិមាន​នេះ បាន​កើត​ឡើង​ចំ​ពេញ​ដែល​មាន​ការ​រាយការណ៍​ថា លោក Trump និង​លោក McGhan មាន​ភាព​តានតឹង​ជាមួយ​គ្នា។ លោក McGhan ត្រូវ​បាន​គេ​បញ្ជាក់​ថា ត្រូវ​បាន​សម្ភាសន៍​ជា​ច្រើន​លើក​ច្រើន​សារ​ដោយ​ក្រុម​អ្នក​ស៊ើប​អង្កេត​ដែល​ធ្វើ​ការ​ឲ្យ​លោក​មេធាវី Robert Mueller៕

XS
SM
MD
LG