ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​អះអាង​ថា ការ​ចេញផ្សាយ​ឯកសារ​ពន្ធដារ​របស់​លោក​ប្រធានាធិបតី​នៅ​លើ​ទូរទស្សន៍​ជា​អំពើ​ខុស​ច្បាប់


ពី​ឆ្វេង​មក​ស្តាំ៖ លោកស្រី Rachel Maddow អ្នក​រៀបចំ​កម្មវិធី​របស់​ទូរទស្សន៍ MSNBC និង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។
ពី​ឆ្វេង​មក​ស្តាំ៖ លោកស្រី Rachel Maddow អ្នក​រៀបចំ​កម្មវិធី​របស់​ទូរទស្សន៍ MSNBC និង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។

សេតវិមាន​បាន​ចេញផ្សាយសេចក្តី​ថ្លែង​ការណ៍​មួយ​និយាយ​ថា​ លោក​ប្រធានាធិបតី​ Donald Trump មាន​ប្រាក់​ចំណូល​ជាង១៥០លាន​ដុលា្លរ​ក្នុង​ឆ្នាំ​២០១៥​ ដែល​នៅ​លើ​នេះ​លោក​បាន​បង់​ពន្ធ​ដារ​ចំនួន​៣៨​លាន​ដុលា្លរ​ ហើយ​សេតវិមាន​បាន​រិះគន់​របាយការណ៍​មួយ​តាម​ទូរទស្សន៍​ដែល​បាន​លាតត្រដាង​ឱ្យដឹង​អំពី​ឯកសារ​ពន្ធ​ដារ​របស់​លោក Trump ថា​ជា​សកម្មភាព​មួយ​ខុស​ច្បាប់។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​ចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​មុន​មាន​របាយ​ការណ៍​មួយ​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ទូរទស្សន៍ MSNBC។​ អ្នកស្រី Rachel Maddow អ្នកផ្សាយ​ទូរទស្សន៍​នេះ​បានលាត​ត្រដាង​អ្វី​ដែល​អ្នកស្រី​និយាយ​ថា​ជា​ឯកសារ​ពន្ធដារ​មានពីរ​ទំព័រ​ហើយ​អ្នកស្រី​បានថ្លែង​ថា​លោក David Cay Johnston អ្នក​សរសេរសារព័ត៌មាន​ដែល​ទទួល​ពានរង្វាន់ Pulitzer និង​ជា​អ្នក​វិភាគ​ពន្ធដារ​ជា​អ្នក​ផ្តល់​ព័ត៌មាន​នេះ។​

លោក Johnston បាន​និយាយ​ប្រាប់​អ្នកស្រី​ Maddow ថា​ លោក​បាន​ឃើញឯកសារ​ពន្ធដារ​មាន​ពីរ​ទំព័រ​នេះ​នៅ​ក្នុង​ប្រអប់​សំបុត្រ​របស់​លោក។​ លោក​បានថ្លែង​ថា​លោក​មិន​ដឹង​ទេ​ថា​តើ​នរណា​ជា​អ្នក​បញ្ជូន​ឯកសារ​នេះ​មក​ ឬ​ព្រោះ​ហេតុ​អ្វី​នោះ​ទេ។​

អ្នកស្រី​ Maddow បាន​និយាយ​ថា​ អ្នកស្រី​បាន​បញ្ជូន​សំណៅ​ចម្លង​នៃ​ឯកសារ​ពន្ធដារ​នេះ​ទៅ​ឱ្យ​សេតវិមាន​ដើម្បី​ឱ្យ​ធ្វើ​អត្ថាធិប្បាយ។ ​រដ្ឋបាល​អាមេរិកាំង​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​សាធារណៈ​របស់​ខ្លួន​នៅ​មុន​ការ​ផ្សាយ​កម្មវិធី​របស់​អ្នកស្រី​នៅ​យប់​ថ្ងៃ​អង្គារ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ធ្វើ​មុន​ការ​ផ្សាយ​កម្មវិធី​ទូរទស្សន៍​នេះ សេតវិមាន​បាន​និយាយ​ថា «អ្នក​ដឹង​ថា​អ្នក​ចង់​បាន​ប្រជាប្រិយភាព​ណាស់​នៅ​ពេល​អ្នក​ចង់​រំលោភ​ច្បាប់​ដើម្បី​ជំរុញ​ការ​ផ្សាយ​រឿង​មួយ​អំពី​ឯកសារ​ពន្ឋដារ​មាន​ពីរ​ទំព័រ​ដែល​ជា​ឯកសារមួយ​ទសវត្សរ៍​មុន​នេះ»។

សេចក្តី​ថ្លែងការណ៍​នេះ​បន្ថែម​ថា​ «នៅ​មុន​ពេល​លោក​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ លោក​ Trump ជា​អ្នក​ជំនួញ​ម្នាក់​មាន​ជោគ​ជ័យ​បំផុត​ក្នុង​បណ្តា​ពួក​អ្នក​ជំនួញ​ក្នុង​ពិភព​លោក។ ​វា​ជា​ការ​ខុស​ច្បាប់​ទាំង​ស្រុង​ក្នុង​ការ​លួច ​និង​បោះពុម្ព​ផ្សាយ​ឯកសារ​ពន្ឋដារ។​បណ្តាញ​ផ្សាយ​ព័ត៌មាន​មិន​ស្មោះ​ត្រង់​អាច​បន្ត​ធ្វើ​ការ​លើ​របៀបវារៈ​របស់ពួក​គេ​ ហើយ​លោក​ប្រធានាធិបតី​ក៏​នឹង​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​របៀបវារៈ​របស់លោក​ដែរ»៕

XS
SM
MD
LG