ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្វីដែល​អ្នក​គួរ​ដឹង៖ ការ​ជជែក​ដេញដោល​លើក​ទី ១ រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក


វេទិកាជជែកដេញដោលរវាងលោកប្រធានាធិបតី Donald Trump នៃគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ មុននឹងការជជែកដេញដោលនេះចាប់ផ្តើម នៅមណ្ឌលសុខភាព Cleveland ក្នុងទីក្រុង Cleveland រដ្ឋ Ohio ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

បេក្ខជន៖ លោក​ប្រធានាធិបតី Donald Trump បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ជជែក​ដេញដោល​គ្នា​ជា​លើក​ដំបូង នៅ​យប់​ថ្ងៃ​អង្គារ​ស្អែក​នេះ។

ពេលវេលា៖ ម៉ោង ៩ ដល់​ម៉ោង ១០:៣០ នាទី​យប់ (ម៉ោង​នៅសហរដ្ឋ​អាមេរិក) ដែល​ត្រូវនឹង​ព្រឹក​ថ្ងៃ​ពុធ ម៉ោង​ ៨ ដល់​ម៉ោង ៩:៣០ នាទី​ព្រឹក (ម៉ោង​នៅ​កម្ពុជា)។

ទីកន្លែង៖ ការ​ជជែក​ដេញដោល​នេះ​នឹង​ធ្វើឡើងនៅ​សាកល​វិទ្យាល័យ Case Western Reserve ដែល​ជា​វិទ្យាស្ថាន​អប់រំ​ឯកជន​ស្ថិតនៅ​ទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋ​អាមេរិក។

អ្នក​សម្របសម្រួល៖ លោក Chris Wallace អ្នក​យក​ព័ត៌មាន​ឲ្យ​សារព័ត៌មាន Fox News

ព័ត៌មាន​ទូទៅ៖ ការ​ជជែក​ដេញ​ដោល​លើក​ទី១​នេះ នឹង​ប្រព្រឹត្ត​ឡើងរយៈពេល ៩០នាទី ដោយ​គ្មាន​ការ​ចាក់​ផ្សាយ​ស្ពត់​ពាណិជ្ជកម្ម និង​ការ​ធ្វើ​សេចក្តី​ថ្លែង​បើក​វេទិកា​ជជែក​ដេញដោល​រវាង​បេក្ខជន​ទាំងពីរ​ឡើយ។ ជា​កិច្ច​ចាប់ផ្តើម អ្នក​សម្រប​សម្រួល​លោក Chris Wallace នឹង​សួរ​សំណួរ​ទី ១ ទៅ​កាន់​លោក Trump។

ប្រធានបទ៖​ ការ​ជជែក​ដេញដោល​នេះ ត្រូវបាន​បែង​ចែក​ជា​ ៦​ដំណាក់កាល ដែល​ដំណាក់កាល​នីមួយៗ​មាន​រយៈពេល ១៥ នាទី។ ដំណាក់កាល​ទី ១ ផ្តោត​លើ​ប្រវត្តិ​ក្នុង​ឆាក​នយោបាយ​រវាង​លោក Trump និង​លោក Biden។ ដំណាក់​កាល​ទី ២ ផ្តោត​លើ​ការ​តែងតាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ថ្មី។ ដំណាក់​ទី ៣ ផ្តោតលើ​វិបត្តិ​ជំងឺ​កូវីដ ១៩។ ដំណាក់​កាល​ទី ៤ ផ្តោតលើ​ស្ថានភាព​សេដ្ឋកិច្ច។ ដំណាក់កាល​ទី ៥ ផ្តោត​លើ​បញ្ហា​ជាតិសាសន៍ និង​អំពើ​ហិង្សា​តាម​បណ្តា​ក្រុង​នានា​ក្នុង​សហរដ្ឋ​អាមេរិក។ ដំណាក់​កាល​ទី ៦ ផ្តោត​លើសុចរិតភាព​នៃ​ដំណើរការ​បោះឆ្នោត។​

វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩៖​ បេក្ខជន​ទាំង​ពីរ​ឈរ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​គ្មាន​ការ​ចាប់ដៃ​គ្នា​ស្វាគមន៍​ហើយ​អ្នក​ចូលរួម​ត្រឹម​ចន្លោះ​ពី ៨០ ទៅ ៩០ នាក់​តែ​ប៉ុណ្ណោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ផ្ទាល់ ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩។ អ្នក​ចូលរួម​ទាំង​នោះ​ត្រូវបាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ មុន​នឹង​អនុញ្ញាត​ឲ្យ​ចូលរួម​ផ្ទាល់។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដក​ស្រង់​ពី​សារព័ត៌មាន The Washington Post៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG