ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាប់​ខ្មាំង​បស្ចឹម​ប្រទេស​នឹង​ត្រូវ​ប្តូរ​ជាមួយ​មេដឹកនាំ​ពួក​ Haqqani


រូបឯកសារ៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani
រូបឯកសារ៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani

លោក​​ Ghani បាន​និយាយ​ថា​ រដ្ឋាភិបាល​លោក​បានធ្វើសេចក្តី​សម្រេច​ចិត្ត​នេះ ដោយ​បានពិគ្រោះ​យោបល់​ជាមួយ​ពួក​ដៃ​គូ​អន្តរជាតិ​របស់​ខ្លួន ជាពិសេស​ស.រ.អា.ដើម្បី​សម្រួល​ «កិច្ច​ចរចា​ជាមួយ​ពួកតាលីបាន់​និងដើម្បី​ធ្វើឱ្យសម្រេច​សន្តិភាព​និង​ស្ថិរភាព​ដែលជា​ការ​ទាមទារ​របស់ជនជាតិអាហ្វហ្គានីស្ថានគ្រប់គ្នា»។

ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បាន​ប្រកាស​កាល​ពី​ព្រឹកថ្ងៃ​អង្គារ​ថា​ពួក​តាលីបាន់​នឹង​ដោះលែង​ចំណាប់​ខ្មាំង​បស្ចឹម​ប្រទេស​ពីរ​នាក់​ដែល​ពួក​គេ​បានចាប់ឃុំឃាំង​បី​ឆ្នាំមកជា​ថ្នូរ​នឹង​ការ​ដោះលែងមេដឹកនាំ​តាលីបាន់​ជាន់ខ្ពស់​បី​នាក់​ដោយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។​

លោក Ghani បាន​និយាយ​ថា​ រដ្ឋាភិបាល​លោក​បានធ្វើសេចក្តី​សម្រេច​ចិត្ត​នេះ ដោយ​បានពិគ្រោះ​យោបល់​ជាមួយ​ពួក​ដៃ​គូ​អន្តរជាតិ​របស់​ខ្លួន ជាពិសេស​ស.រ.អា.ដើម្បី​សម្រួល​ «កិច្ច​ចរចា​ជាមួយ​ពួកតាលីបាន់​និងដើម្បី​ធ្វើឱ្យសម្រេច​សន្តិភាព​និង​ស្ថិរភាព​ដែលជា​ការ​ទាមទារ​របស់ជនជាតិអាហ្វហ្គានីស្ថានគ្រប់គ្នា»។

លោក Kevin King ដែល​ជា​ជនជាតិ​អាមេរិកាំង​អាយុ៦២ឆ្នាំ​និង​លោក Timothy John Weeks ដែល​ជា​ជន​ជាតិអូស្ត្រាលី​អាយុ៥០ឆ្នាំ​បានត្រូវ​ចាប់ពង្រត់​នៅ​ក្នុង​ក្រុងកាប៊ុល​កាលពី​ខែ​សីហា ឆ្នាំ២០១៦​ នៅពេល​លោក​ទាំង​ពីរ​នាក់​ចាកចេញ​ពី​សាកលវិទ្យាល័យអាមេរិកាំងនៃ​ប្រទេសអាហ្វហ្គានីស្ថាន ដែលលោកទាំង​ពីរ​បង្រៀន​នៅទីនោះ។

កាល​ពី​ខែ​មករា​ឆ្នាំ២០១៧ ពួក​តាលីបាន់បានចេញ​ផ្សាយ​វីដេអូ​មួយ ​ដែលនៅ​ក្នុង​នោះ សាស្ត្រាចារ្យ​ទាំងពីរ​នាក់នេះ​បានសុំ​ដល់​គ្រួសារ​ពួក​គេឱ្យដាក់សម្ពាធ​លើ​រដ្ឋាភិបាល​ស.រ.អា.ឱ្យ​ធ្វើការ​ចរចា​ជា​មួយពួក​តាលីបាន់​ ហើយ​ប្តូរពួក​អ្នកទោស​ដើម្បី​ពួក​គេ។

លោក Ghani បាននិយាយ​ថា ​សេចក្តី​សម្រេច​នេះផ្អែកលើ​ហេតុផល​មនុស្សធម​៌ ពីព្រោះ​រដ្ឋាភិបាល​លោក​មានរបាយ​ការណ៍​ថា​ សុខភាពចំណាប់​ខ្មាំង​ពីរនាក់​នេះ​កំពុងចុះ​អន់​ថយ។​

មេដឹកនាំ​តាលីបាន់​បីនាក់​ដែល​នឹង​ត្រូវ​ដោះលែង​មានរួម​បញ្ចូល​ឈ្មោះ Anas Haqqani ដែល​ជា​ប្អូន​ប្រុស​នៃ​ឈ្មោះ Sirajuddin Haqqani មេបច្ចុប្បន្ន​នៃ​បណ្តាញ Haqqani ឈ្មោះ Haj Mali Khan និង​ឈ្មោះ Abdul Rashid។​

លោក​ Ghani បានពណ៌នា​ការ​ដោះលែង​ពួក​តាលីបាន់ទាំង​នេះ​ថា «មានលក្ខខណ្ឌ» ដោយ​លោកមិនបាននិយាយអំពីលក្ខ​ខណ្ឌ​ទាំង​នេះ​ទេ៕

XS
SM
MD
LG