លោក អូបាម៉ា និងលោក រ៉មនី មានទស្សនៈផ្សេងគ្នាអំពីការអនុវត្តគោលនយោបាយស.រ.អា.ចំពោះប្រទេសចិន
គោលនយោបាយរបស់ស.រ.អា.ចំពោះប្រទេសចិន មានមុខនាទីមួយក្នុងការពិភាក្សារវាងបេក្ខជនប្រធានាធិបតីសរអាជាច្រើនទសវត្សរ៍មកហើយ ហើយនៅមានបន្តរហូតមកដល់សព្វថ្ងៃ។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង លោកអតីតអភិបាលរដ្ឋ មីទ រ៉មនី យល់ស្របគ្នាថា ប្រទេសចិនត្រូវគោរពច្បាប់បញ្ញតិដែលគ្រប់គ្រងលើពាណិជ្ជកម្ម។ ក៏ប៉ុន្តែបេក្ខជនទាំងពីរមានទស្សនៈខុសគ្នា អំពីចំណុចថាតើ សហរដ្ឋអាមេរិកគួររិតបន្តឹងការអនុវត្តិច្បាប់បញ្ញតិទាំងនោះ កាន់តែខ្លាំងឡើងទៀត ឬដូចម្តេច? នៅក្នុងរបាយការណ៍នេះ សេវាភាសាកុកងឺ របស់វីអូអេ ពិនិត្យមើលបញ្ហាឧភតោភាគី នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២។