ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​សាងសង់​ទីបច្ឆា​សម្រាប់​បូជា​សព​ជន​រងគ្រោះ​នៅ​ថៃ​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អ្នក​ស្ម័គ្រចិត្ត​នាំគ្នា​ជម្រះ​ស្មៅ​នៅ​ក្នុង​ទីធ្លា​វត្តRat Samakee និង​បាន​រៀបឥដ្ឋ​ដើម្បី​សាងសង់​ជា​ទីបច្ឆា​សម្រាប់​បូជា​សាកសព​ជនរងគ្រោះ​នៅ​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​រង្គាល​មួយ​នៅ​មជ្ឈមណ្ឌល​មើល​ថែ​កូនក្មេង​ក្នុង​ប្រទេស​ថៃ​ដែល​បាន​កើតឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ។ ពិធី​បូជា​សព​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ក្នុង​ខេត្ត Nong Bua Lamphu។ ​ ទីបច្ឆា​ចំនួន ១៩ នឹង​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​វត្ត​នេះ ខណៈ​ដែល​សាច់ញាតិ​មួយ​ចំនួន​របស់​សព​បាន​សម្រេច​ចិត្ត​ដឹក​ជញ្ជូន​សព​ទាំង​នោះ​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគេ​វិញ និង​មិន​បូជា​សព​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ។ ជនរងគ្រោះ​សរុប​ទាំង​អស់​ចំនួន ៣៦ នាក់​ដែល​រួម​មាន​ទាំង​កុមារ​ចំនួន ២៤ ​នាក់​ផង​​នោះ​ត្រូវ​បាន​សម្លាប់​ដោយ​កាំបិត​ និង​កាំភ្លើង​កាល​ពី​សប្ដាហ៍​មុន​ដោយ​អតីត​ប៉ូលិស​ម្នាក់ ដែល​ក្រោយ​មក​បាន​សម្លាប់​ខ្លួន​ឯង​នៅ​ក្រុង Uthai Sawan ដែល​មាន​ចម្ងាយ ៥០០ គីឡូម៉ែត្រ​ពី​រាជធានី​បាងកក។ ហេតុការណ៍​នោះ​គឺ​ជា​ហេតុការណ៍​សម្លាប់​កុមារ​ច្រើន​បំផុត​ដោយ​ឃាតក​តែ​ម្នាក់នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​ថៃ៕

XS
SM
MD
LG