ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ខ្មែរ​ម្នាក់​ចងក្រង​សៀវភៅ​ឯកសារ​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​បន្ថែម​ពី​អគារ​បេតិកភណ្ឌ​នៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យុវជន ​ស្រ៊ិន សុខមាន ​ជា​អ្នក​ស្រឡាញ់​ប្រវត្តិសាស្រ្ត​និង​វប្បធម៌​ខ្មែរ​មួយ​រូប​នៅ​កម្ពុជា។ លោក​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​ដើម្បី​ចងក្រង​នូវ​សៀវភៅ​ស្តី​ពី​អគារ​បេតិកភណ្ឌ​មួយ​ក្រោម​ចំណងជើង​ថា «កម្ពុជា​កន្លះ​សតវត្សរ៍​មុន​និង​ក្រោយ​ ភាគ​មួយ»។ សៀវភៅ​កម្រង​ឯកសារ​មួយ​នេះ​ឆ្លុះ​បញ្ចាំង​ពី​សំណង់​អគារ​ស្ថាបត្យកម្ម​ទៅ​តាម​សម័យ​កាល​នីមួយៗ ធៀប​នឹង​ស្ថានភាព​សំណង់​អគារ​ទាំង​នោះ​នា​ពេល​បច្ចុប្បន្ន។ លោក​ សុខមាន មាន​ក្តី​សង្ឃឹម​ខ្ពស់​ថា សៀវភៅ​កម្រង​ឯកសារ​មួយ​នេះ​នឹង​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​អ្នកអាន​ស្តី​ពី​ប្រវត្តិ​សំណង់អគារ​ដែល​នៅ​សេសសល់​ពី​សម័យ​សង្រ្គាម ខណៈ​ពេល​ដែល​អគារ​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​បាត់បង់​ដោយសារ​កត្តា​ផ្សេងៗ​គួរ​ឲ្យ​សោកស្តាយ។ លោក សុខមាន​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​លោក ណឹម សុភ័ក្រ្តបញ្ញា នៃVOAអំពី​សៀវភៅ​នេះ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG