ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសន្ទនា VOA៖ សភា​សហរដ្ឋ​អាមេរិក​ប្រជុំ​រួមគ្នា​ដើម្បី​រាប់​សន្លឹក​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អង្គប្រជុំ​រួម​នៃ​សភា​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក​បាន​រៀបចំ​ឡើង​នៅថ្ងៃពុធ​ដើម្បី​រាប់​លទ្ធផល​ឆ្នោត​របស់​អង្គ​បោះឆ្នោត​តាម​រដ្ឋ​នានា​ដែល​ជ្រើសរើស​ប្រធានាធិបតី​និង​អនុប្រធានាធិបតី។ នេះ​ជា​ដំណើរការ​តាម​ពិធីការ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​អនុវត្ត​ជារៀងរាល់​៤​ឆ្នាំ​ម្តង​ ប៉ុន្តែ​ព្រឹត្តិការណ៍​នៅ​ថ្ងៃនេះ​បាន​ដិតដាម​ដោយ​ការជំទាស់​លទ្ធផល​ឆ្នោត​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន។ ទន្ទឹម​នឹង​នោះ​ក្រុមបាតុករ​គាំទ្រ​លោក​ប្រធានាធិបតី​បាន​សម្រុក​ចូល​កាន់កាប់​អគារ​សភា​ដែល​បាន​រារាំង​ដំណើរការ​នោះ​មួយ​រយៈ​ខ្លី។ លោក​ ម៉ែន គឹមសេង​និង​លោក​ប៉ូច រាសី​​នៃ​វីអូអេ​ពិភាក្សា​ពី​ដំណើរការ​និង​ការវិវត្តន៍​នេះ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG