បទសន្ទនា VOA៖ លោក Biden រំពឹងថាកាន់អំណាចពេញលេញ ក្រោយលទ្ធផលឆ្នោតព្រឹទ្ធសភានៅរដ្ឋ Georgia
បេក្ខជនសមាជិកព្រឹទ្ធសភា ២រូបនៃគណបក្សប្រជាធិបតេយ្យ ត្រូវគេព្យាករណ៍ថានឹងឈ្នះបេក្ខជនគណបក្សសាធារណរដ្ឋ ២រូបក្នុងការបោះឆ្នោតផ្តាច់ព្រ័ត្រ ក្នុងរដ្ឋ Georgia នោះ។ គេរំពឹងថា លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden នឹងមានអំណាចទូលំទូលាយក្នុងការសម្រេចកិច្ចការប្រទេសជាតិ ដោយគ្មានការរារាំងពីគណបក្សសាធារណរដ្ឋ។ អ្នកបោះឆ្នោតពលរដ្ឋខ្មែរអាមេរិកាំងខ្លះ ដែលបានបោះឆ្នោតជ្រើសរើសព្រឹទ្ធសភាចាត់ទុកថា នេះជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងជាការចាញ់ឈ្នះធម្មតា ហើយខ្លះខកចិត្តដែលមិនបានឃើញលទ្ធផលដូចបំណង។ អ្នកយកព័ត៌មាន វីអូអេ គឺលោក សុខ ខេមរា និងលោក ប៉ូច រាសី ជូនកិច្ចពិភាក្សាអំពីរឿងនេះ។