ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​បន្ទោស​ថា ​ADB ​ ​មិន​ពិគ្រោះ​យោបល់


នៅ​រូប​ថត​នេះ​​រថភ្លើង​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Toll Royal Cambodia កំពុង​រត់​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ។
នៅ​រូប​ថត​នេះ​​រថភ្លើង​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Toll Royal Cambodia កំពុង​រត់​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ។
តំណាង​ពលរដ្ឋ ​ដែលរង​ផល​ប៉ះពាល់ជាច្រើន​ខេត្ត​ បាន​ស្តី​បន្ទោស​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ​ចំពោះ​ការ​មិន​ពិគ្រោះ​យោបល់​ជាមួយ​ពួក​គេ​ មុន​ពេល​ធ្វើ​គម្រោង​ផែនការ​ដោះ​ស្រាយ​បញ្ហា​​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង ។​ ​

ក្រុម​ពលរដ្ឋ​សុំឲ្យ​ធនាគារ​នេះ​បង្ហាញ​អំពី​គម្រោងផែនការ​ដោះស្រាយ​ផល​ប៉ះពាល់​ចំពោះ​អនុសាសន៍​ដែល​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ធនាគារ​ ADB ​និង​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់។​ ​

លិខិត​របស់​តំណាង​ពលរដ្ឋ​២២​នាក់​មកពី​បណ្តា​ខេត្ត​ជា​ច្រើន​ ដែលផ្ញើរ​ជូន​លោក​អេរិក សិដវ៉ិក ​(Eric Sidgwick)​ ប្រធាន​ធនាគារ​ ADB​ នៅ​កម្ពុជានោះ​ ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖​ «យើងខ្ញុំ​ជាតំណាង​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង​ឡើង​វិញ​ សូម​សម្តែងការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គណៈ​គ្រប់គ្រង​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដែល​មិនបាន​ធ្វើ​តាម​សន្យា​របស់​ខ្លួន​ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​យើង​លើ​គម្រោង​ផែនការ​ដោះ​ស្រាយ​បញ្ហា»។​

ក្រុម​តំណាង​ពលរដ្ឋ​បាន​ចោទ​ប្រកាន់​ថា​ គណៈ​គ្រប់​គ្រង​ធនាគារ​នេះ​មាន​ចេតនា​ ​ដាក់​សេចក្តី​ព្រាង​នេះ​ដល់​ក្រុម​ប្រឹក្សា​ភិបាល​របស់​ខ្លួន​ ដោយ​គ្មាន​ការ​ពិគ្រោះ​ យោបល់​ជាមួយ​ពលរដ្ឋ​ដែល​ប៉ះពាល់ ​ជាមុន ​ក្រៅពី​បញ្ជាក់​ថា វា​ជា​ការ​រំលោភ​ លើ​គោល​នយោបាយ​ការ​ឃ្លាំ​មើល​សុវត្ថិភាព​របស់ខ្លួន​យ៉ាង​ធ្ងន់​ធ្ងរ។​

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ទទូច​ឲ្យ​គណៈ​គ្រប់គ្រង​ធនាគារ​ ADB​ ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៧​ថ្ងៃ។​ ក្រុម​ប្រឹក្សាភិបាល​របស់​ធនាគារ​នេះ​ បាន​អនុម័ត​លើគម្រោង​ផែនការ​ដោះស្រាយ​កាលពី​ថ្ងៃទី​៣១​ខែ​មករា​លើ​គម្រោង​ការ​ស្តារផ្លូវ​រថភ្លើង​កម្ពុជា​ឡើង​វិញ​នេះ៕
XS
SM
MD
LG