ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​អ្នក​នេសាទ​វៀតណាម​ទាមទារ​ឲ្យ​ប្រទេស​ចិន​ដោះលែង​អ្នក​នេសាទ


រូប​ឯកសារ៖ ទូក​នេសាទ​វៀតណាម​មួយ​ (ឆ្វេង) លិច​ក្រោយ​ត្រូវ​បុក​ដោយ​នាវា​ចិន (ស្តាំ) ​នៅ​ជិត​ប្រជុំ​កោះ Paracels។
រូប​ឯកសារ៖ ទូក​នេសាទ​វៀតណាម​មួយ​ (ឆ្វេង) លិច​ក្រោយ​ត្រូវ​បុក​ដោយ​នាវា​ចិន (ស្តាំ) ​នៅ​ជិត​ប្រជុំ​កោះ Paracels។

សមាគម​អ្នកនេសាទ​វៀតណាម​កំពុង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ក្រុមនេសាទ​វៀតណាម ​និង​ទូក​របស់​គេ​ដែល​អាជ្ញាធរ​ចិន​បានចាប់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាល​ពី​សប្តាហ៍​មុន។​

យោង​តាម​ក្រសួង​ការបរទេស​ចិន​នៅ​ក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹង​ថា ​អ្នកនេសាទ​ជន​ជាតិ​វៀតណាម​៦នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣ ​ខែកក្កដា​នៅកោះ ​ហៃណាន(Hainan) ​ប្រទេស​ចិន។

តែ​លោក​វ៉ូ វ៉ាន់ត្រាក់ ​(Vo Van Trac)​ អនុ​ប្រធាន​សមាគម​អ្នក​នេសាទ​វៀតណាម ​បាន​ប្រាប់​វីអូអេ​ភាសា​វៀតណាម​ថា​ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ភាគខាង​អាគ្នេយ៍​ជិតប្រជុំ​កោះ​ប៉ារ៉ាសែល (Paracels)។​

«តាមពិត​ ទូកនេសាទ​នោះ​នៅ​ក្នុង​ដែនទឹក​វៀតណាម។ អ្នក​នេសាទ​ដែល​ឃើញ​ការ​ចាប់​ខ្លួន និង​អង្គភាព​ក្នុងស្រុក​ដែល​ពិនិត្យ​ទូកនេសាទ​បញ្ជាក់​ថា ​ឧប្បទ្ទវហេតុ​កើត​ឡើង​ក្នុង​អធិបតេយ្យភាព​វៀតណាម។​ អ្នកនេសាទ​និង​សង្គម​អ្នកនេសាទ​ខេត្ត​គួងង៉ាយ (Quang​ ​Ngai) ​បាន​រាយការណ៍​ថា​ នេះ​ជា​ការណ៍​ពិត។​គេ​បាន​បញ្ជូន​ឯកសារ​មក​យើង»។

បណ្តាញ​ព័ត៌មាន​រដ្ឋ​និយាយ​ថា ​ក្រុង​ហាណូយ​បាន​ទាមទារ​ឲ្យ​ក្រុងប៉េកាំង​បង្ហាញ​ទីតាំង​ពិត​នៃ​កន្លែង​ចាប់​ខ្លួន​នោះ។

លួង ថាញ់គួង (Luong Thanh Quang) ​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​កុងស៊ុល​នៃ​ក្រសួង​ការបរទេសនិយាយ​នៅ​ថ្ងៃ​អាទិត្យ​ថា ​អ្នក​តំណាង​ផ្នែក​កុងស៊ុល​បាន​ជួប​ជាមួយ​សមភាគី​នៅ​ស្ថានទូត​ចិន​នៅ​ក្រុង​ហាណូយ​ ទាមទារ​ព័ត៌មាន​នេះ។

កាលពី​ថ្ងៃសៅរ៍​ ក្រសួង​ការបរទេស​វៀតណាម​ក៏បាន​ឲ្យ​ស្ថានទូត​វៀតណាម​នៅក្រុង​ប៉េកាំង​ធ្វើការ​ជាមួយ​ទីភ្នាក់ងារ​ចិន​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​ហើយ​ចាត់វិធាន​ការ​ចាំបាច់​ការពារ​អ្នកនេសាទ​ទាំងនេះ។

វៀតណាម​និង​ចិន​មានជម្លោះ​រយៈពេល​២ខែ​អំពី​ការដ្ឋាន​បូមប្រេង​ចិន​ដែល​ក្រុង​ហាណូយ​និយាយ​ថា នៅក្នុង​ទឹកដី​របស់​ខ្លួន​ជិត​ប្រជុំ​កោះប៉ារ៉ាសែល។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និយាយ​ថា ​ការដ្ឋាន​បូម​ប្រេង​នោះ​នៅ​ក្នុង​បូរណភាព​ដែនដី​របស់ខ្លួន៕​

ប្រែសម្រួល​ដោយ ​លោកពិន ស៊ីសុវណ្ណ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG