ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម​នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​សេតវិមាន


លោក Nguyen Phu Trong ​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កម្មុយនិស្ត​វៀតណាម​។

ក្រុម​មន្ត្រី​ស.រ.អា.​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ថ្ងៃ​អង្គារ​នៅ​ឯសេតវិមាន​ដើម្បី​ធ្វើ​ការ​ចរចា​អំពី​បញ្ហា​ពាណិជ្ជកម្ម និង​បញ្ហា​ឯ​ទៀតៗ។

លោក Nguyen Phu Trong ​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កម្មុយនិស្ត​វៀតណាម​ ក៏​ប៉ុន្តែ​លោក​មិន​បាន​កាន់​តំណែង​អ្វី​ក្នុង​រដ្ឋាភិបាល​ទេ។​ សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន​បាន​និយាយ​ថា​ លោក​អូបាម៉ា​នឹង​ពិភាក្សា​ជាមួយ​លោក​ Trong ​អំពី​ «វិធី​ដើម្បី​ពង្រឹង​ភាព​ដៃគូ​ទូលំទូលាយ​រវាង​ស.រ.អា. ​និង​ប្រទេស​វៀតណាម​ថែម​ទៀត»។ លោក Trong ដែល​ជា​មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម​ទី​មួយ​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ស.រ.អា.​នឹង​ធ្វើ​ដំណើរ​មក​ដល់​ស.រ.អា.​ក្នុង​រយៈពេល​ខ្លីនៅ​ក្រោយ​ខួប​៤០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​លោក​និង​ស.រ.អា.។

អតី​ត​ប្រទេស​ជា​សត្រូវ​នឹង​គ្នា​ទាំងពីរ​នេះ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ពួកគេ​មាន​ភាព​ធម្មតា​ប្រក្រតី​វិញ​កាលពី​២០ឆ្នាំ​មុន​នេះ​ ហើយ​មាន​ភាព​ជិតស្និទ្ធ​ជាង​មុន​កាល​ពី​ឆ្នាំ​ទៅ​មិញនៅ​ពេល​ដែល​ភាព​តានតឹង​ក្នុង​តំបន់​មាន​ទាក់ទិន​ជាមួយ​ប្រទេស​ចិន​បាន​កើន​ខ្លាំង​ឡើងៗ​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង។ ក្រុម​មន្ត្រី​ស.រ.អា.​បាន​និយាយ​ថា ​ជំនួប​របស់​លោក​អូបាម៉ា​ជាមួយ​លោក​ Trong ក៏​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដែរ​លើ​ភាព​ដៃគូ​ឆ្លងកាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (Pacific)​ ដែល​ហៅ​កាត់ថា​ TPP​ សិទ្ធិ​មនុស្ស ​និង​កិច្ច​សហប្រតិបត្តិការ​ទ្វភាគី​ខាង​ការពារ​ប្រទេស៕

XS
SM
MD
LG