ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​នឹង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​នៅ​ខែ​ក្រោយ


រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Phan Van Giang (ឆ្វេង) ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Phan Van Giang (ឆ្វេង) ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​លោក Phan Van Giangមាន​គម្រោង​បំពេញ​ទស្សន​កិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ខែ​ក្រោយ​ដើម្បី​ជួប​កម្រិត​ខ្ពស់​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin។ នេះ​បើ​តាម​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​វៀតណាម​ប្រាប់​វីអូអេ។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ត្រូវ​គេរំពឹង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ពី​ថ្ងៃ​ទី៧ដល់​ថ្ងៃ​ទី៩ ខែ​កញ្ញា​ខាង​មុខ​នេះ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង២។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម​ម្នាក់​និង​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​បាន​ថ្លែង​ក្នុង​លក្ខណ​មិន​បញ្ចេញ​ឈ្មោះ ពីព្រោះ​ដំណើរ​ទស្សនកិច្ច​នេះ​មិន​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ។

ក្នុង​អំឡុង​នៃ​ការចរចា ភាគី​ទាំង២​ត្រូវ​គេ​រំពឹង​នឹង​ពិភាក្សា​ចាប់តាំង​ពី​ប្រធានបទ​ដែល​ទាក់ទិន​នឹង​វិស័យ​ការពារ​ប្រទេស រួមមាន​កិច្ចផ្តួចផ្តើម​នៃ​ការហ្វឹកហាត់​និង​ការជាប់​ទាក់ទិន​នៃ​កេរ្តិ៍​ដំណែល​នៃ​សង្គ្រាម​វៀតណាម។ លោក Giang ក៏​ត្រូវ​គេ​រំពឹង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ទិញ​ឧបករណ៍​យោធា​មកពី​សហរដ្ឋ​អាមេរិក ទោះ​ជា​យ៉ាង​ណាក៏ដោយ ពួក​មន្ត្រី​វៀតណាម​បាន​និយាយ​ថា​សេចក្តីលម្អិត​នៃ​កិច្ចព្រម ព្រៀង​នោះ​នៅ​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ។

ស្ថានទូត​វៀតណាម​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ឡើយ​ទេ។

ជំនួប​កត់​សម្គាល់​នៃ​ការជួបទល់មុខ​គ្នា​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​និង​សហរដ្ឋ​អាមេរិក​ចាប់តាំង​ពី​ប្រទេស​ទាំង២បាន​ដំឡើង​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំង២ ដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កាលពី​មួយ​ឆ្នាំ​មុន ស្រប​ពេល​ដែល​ប្រធា នាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រទេស​វៀតណាម។ ជំនួប​នេះ​ក៏​ផ្តល់​សញ្ញា​នៃ​ការពង្រឹង​ចំណង​ទាក់ទង​យោធានិង​អាច​ត្រួសត្រាយ​ផ្លូវ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង២​នៅ​ថ្ងៃ​អនា គត​ដែរ។

ដំណើរ​ទស្សនកិច្ច​ត្រូវ​គេ​រំពឹង​កើត​មាន​ឡើង​បន្ទាប់ពី​ការសន្ទនា​នយោបាយ សន្តិសុខ​និង​ការពារ​ជាតិ​លើកទី១៣ដែល​បាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី​ហាណូយ​កាលពី​ថ្ងៃ​ទី២៦ ខែ​សីហា ដែលការសន្ទនា​បែប​នេះ​កើតឡើង​លើក​ដំបូង​ចាប់តាំង​ពី​ការបង្កើន​ទំនាក់​ទំនង​មក៕

XS
SM
MD
LG