បក្សកុម្មុយនិស្តវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីវៀតណាមលោក To Lam បានមកធ្វើការងាររបស់ប្រធានបក្សកុម្មុយនិស្ត ក្នុងពេលដែលលោក Nguyen Phu Trong ដែលជាប្រធានកំពុងផ្តោតលើការព្យាបាលជំងឺមួយចំនួនដែលគេមិនបានឲ្យដឹង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការផ្លាស់ប្តូរដ៏អស្ចារ្យនេះកើតឡើងបន្ទាប់ពីមានការរំពឹងទុកជាច្រើនខែដែលថាសុខភាពរបស់លោក Trong កំពុងចុះខ្សោយ។ បក្សមិនបានបញ្ជាក់ថាតើលោកកំពុងទទួលការព្យាបាលជំងឺអ្វីទេ។
លោក Lam ដែលជាអតីតប្រធានសន្តិសុខផ្ទៃក្នុង ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាបេក្ខជនកំពូលដើម្បីជំនួសលោក Trong នៅពេលអាណត្តិរបស់លោកត្រូវបញ្ចប់នៅឆ្នាំ២០២៦។
ការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់បក្សបានប្រគល់ភារកិច្ចឱ្យលោកធ្វើជាប្រធាន «ការងាររបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យកណ្តាលរបស់គណបក្ស៕
វេទិកាបញ្ចេញមតិ